ព្រះត្រៃបិដក ភាគ ៥៩

​សុ​តន​ជាតក​ ​ទី៣​


 [​២៨២​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ស្តេច​បាន​បញ្ជូន​ភត្ត​ ​ដែល​លាយ​ដោយ​សាច់​ដ៏​ស្អាត​ ​មក​ឲ្យ​អ្នក​ ​ម្នាល​ទេវតា​អ្នក​អាស្រ័យ​នៅ​លើ​ដើម​ជ្រៃក្រឹម​ ​អ្នក​ចូរ​ចេញ​មក​ ​ចូរ​បរិភោគ​ចុះ​។​
 [​២៨៣​]​ ​(​យក្ខ​ ​ពោល​ថា​)​ ​នែ​មាណព​ ​អ្នក​ចូរ​មក​ ​ចូរ​អ្នក​យក​បាយ​ ​ព្រមទាំង​សម្ល​ដាក់ចុះ​មក​ ​ម្នាល​មាណព​ ​អ្នក​នឹង​បាន​ជា​ចំណី​ ​(​នៃ​យើង​)​ ​អ្នក​ទាំងពីរ​នឹង​បាន​ជា​ចំណី​។​
 [​២៨៤​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​យក្ខ​ ​អ្នក​នឹង​លះបង់​នូវ​ប្រយោជន៍​ធំ​ ​ព្រោះតែ​ហេតុ​បន្តិចបន្តួច​ ​ពួក​ជន​អ្នក​រង្កៀស​នឹង​សេចក្តី​ស្លាប់​ ​នឹង​លែងយក​អាហារ​មក​ឲ្យ​អ្នក​ទៀតហើយ​។​
 [​២៨៥​]​ ​ម្នាល​យក្ខ​ ​អ្នក​នឹង​បាន​នូវ​និច្ចភត្ត​ដ៏​ស្អាត​ថ្លៃថ្លា​ ​ប្រកបដោយ​រស​ដ៏​ឧត្តម​ ​កាលបើ​អ្នក​ទំពាស៊ី​យើង​ហើយ​ ​ជន​អ្នកនាំ​យក​អាហារ​មក​ឲ្យ​អ្នក​ ​មុខ​ជា​មិន​ងាយ​នឹង​រកបាន​ ​ក្នុង​ទីនេះ​ទៀត​ឡើយ​។​
 [​២៨៦​]​ ​(​យក្ខ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​បាន​ពោល​ថា​)​ ​ម្នាល​សុ​ត​ន​មាណព​ ​អ្នក​និយាយ​ ​(​បែបនេះ​)​ ​ជា​ប្រយោជន៍​ដល់​ខ្ញុំ​មែនហើយ​ ​ខ្ញុំ​ព្រម​បើក​លែង​អ្នក​ទៅ​ហើយ​ ​ចូរ​អ្នក​ចួប​នឹង​មាតា​ដោយ​សួស្តី​ចុះ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636868044737105940
ទៅកាន់ទំព័រ៖