ព្រះត្រៃបិដក ភាគ ៥៩

 ​[​២៩២​]​ ​(​នេសាទ​បុត្ត​ ​ពោល​ថា​)​ ​ក្រែង​ត្មាត​ ​រមែង​មើលឃើញ​សាកសព​ ​ចម្ងាយ​ ​១០០​ ​យោជន៍​ ​បាន​ឬ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នក​មក​ជាប់​លប់​ ​និង​អន្ទាក់​ ​ក៏​មិន​ភ្ញាក់ខ្លួន​សោះ​។​
 [​២៩៣​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ពេលណា​ដែល​មាន​សេចក្តី​វិនាស​ ​(​មកដល់​)​ ​ពេលនោះ​ ​សត្វ​ដែល​នឹង​អស់ជីវិត​ ​បើទុកជា​មក​ជាប់​លប់​ ​និង​អន្ទាក់​ ​ក៏​គង់​មិន​អាច​ភ្ញាក់ខ្លួន​បាន​។​
 [​២៩៤​]​ ​(​នេសាទ​បុត្ត​ ​ពោល​ថា​)​ ​អ្នក​ចូរ​ទៅ​ចិញ្ចឹម​មាតាបិតា​ចាស់ជរា​ ​ដែល​អាស្រ័យ​នៅ​ឰដ៏​ច្រក​នៃ​ភ្នំ​ចុះ​ ​យើង​បាន​បើក​លែង​អ្នក​ហើយ​ ​ចូរ​អ្នក​ទៅ​ចួប​នឹង​ពួក​ញាតិសន្តាន​ ​ដោយ​សួស្តី​ចុះ​។​
 [​២៩៥​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ព្រាន​ ​អ្នក​ចូរ​រីករាយ​ជាមួយនឹង​ពួក​ញាតិ​ទាំងអស់​ ​យ៉ាងនេះ​ចុះ​ ​យើង​នឹង​ចិញ្ចឹម​មាតាបិតា​ចាស់​ ​ដែល​អាស្រ័យ​នៅ​ឰដ៏​ច្រក​នៃ​ភ្នំ​។​

​ចប់​ ​មាតុ​បោសក​គិ​ជ្ឈ​ជាតក​ ​ទី៤​។​


​ទព្វ​បុប្ផ​ជាតក​ ​ទី៥​


 [​២៩៦​]​ ​(​ភេ​ដែល​ត្រាច់​ទៅ​ក្នុងទឹក​ជ្រៅ​ ​ពោល​ថា​)​ ​ម្នាល​សំឡាញ់​ ​អ្នក​ត្រាច់​ទៅតាម​ឆ្នេរ​ដ៏​ចំរើន​ ​សូមអ្នក​ស្ទុះ​មក​ជួយ​ខ្ញុំ​ ​ខ្ញុំ​ចាប់បាន​ត្រី​ធំ​ ​វា​នំា​ខ្ញុំ​ទៅ​ ​ដោយ​កំឡាំង​ដ៏​ខ្លាំង​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636868045496239360
ទៅកាន់ទំព័រ៖