ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣១២​]​ ​(​ព្រះរាជា​ ​សរសើរ​ពោធិសត្វ​ ​ហើយ​ពោល​គាថា​ទីបំផុត​ថា​)​ ​អាយុ​រប​ណ្ឌិ​ត​ ​បាន​ឆ្លើយ​ប្រស្នា​រួចហើយ​ ​ទាំង​បុ​ក្កុ​សបុ​រស​ក៏​ដូចគ្នា​ ​សេន​ក​បណ្ឌិត​ ​និយាយដោះ​ស្រាយ​ប្រស្នា​ទាំងអស់​ ​តាម​សមគួរ​។​

​ចប់​ ​ទស​ណ្ណ​កជា​ត​ក​ ​ទី៦​។​


​សេន​កជា​ត​ក​ ​ទី៧​


 [​៣១៣​]​ ​(​សេន​ក​បណ្ឌិត​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នកមាន​ចិត្ត​ក្រឡក​ ​មាន​ចក្ខុន្ទ្រិយ​កម្រើក​ ​ដំណក់ទឹក​ហូរចេញ​អំពី​ភ្នែក​របស់​អ្នក​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​បាត់​របស់​អ្វី​ ​ឬក៏​អ្នក​ប្រា​ថា្ន​ចង់បាន​របស់​អ្វី​ ​បាន​ជាម​ក​ក្នុង​ទីនេះ​ ​ចូរ​អ្នក​ប្រាប់​មក​មើល​។​
 [​៣១៤​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​យក្ខ​ពោល​ថា​ ​កាលបើ​ខ្ញុំ​ទៅដល់​ ​(​ផ្ទះ​)​ ​ក្នុងថ្ងៃនេះ​ ​ប្រពន្ធ​ ​(​របស់ខ្ញុំ​)​ ​នឹង​ស្លាប់​ ​កាលបើ​ខ្ញុំ​ទៅ​មិនដល់​ ​(​ផ្ទះ​)​ ​ទេ​ ​ខ្ញុំ​នឹង​ស្លាប់​ ​ដោយ​សេចក្តី​ទុក្ខ​នេះ​ ​បាន​ជា​ខ្ញុំ​រន្ធត់ចិត្ត​ ​បពិត្រ​សេន​កៈ​ ​សូម​លោក​ប្រាប់​សេចក្តី​នេះ​ដល់​ខ្ញុំ​។​
 ​[​៣១៥​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​រិះគិត​នូវ​ហេតុ​ច្រើនយ៉ាង​ ​បណ្តា​ហេតុ​ទាំងនោះ​ ​យើង​នឹង​ប្រាប់​ហេតុ​ណាមួយ​ ​ហេតុ​នោះ​ឯង​ ​ជា​របស់​ពិត​ ​មា្ន​លព្រា​ហ្ម​ណ៍​ ​យើង​យល់ថា​ ​អ្នក​មិនបាន​ដឹង​ទេ​ ​មាន​ពស់វែក​លូន​ចូលក្នុង​ទៃ​សដូវ​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636868047165394830
ទៅកាន់ទំព័រ៖