ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣១៩​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​បណ្ឌិត​ទាំងឡាយ​ ​មិនបាន​ទទួលយក​រង្វាន់​ដោយ​ពោល​គាថា​ទាំងឡាយ​ដ៏​វិចិត្រ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​(​ជន​ទាំងឡាយ​)​ ​ឲ្យ​ទ្រព្យ​អំពី​បាទមូល​របស់​យើង​នេះ​ ​ដល់​អ្នក​ ​អ្នក​ចូរ​យក​ ​ហើយ​ចូរ​ទៅកាន់​លំនៅ​របស់​ខ្លួន​ចុះ​។​

​ចប់​ ​សេន​កជា​ត​ក​ ​ទី៧​។​


​អដ្ឋិ​សេន​ជាតក​ ​ទី៨​


 [​៣២០​]​ ​(​ព្រះបាទ​ពារាណសី​ ​សួរ​ពោធិសត្វ​ថា​)​ ​បពិត្រ​តាបស​ ​ព្រះនាម​អដ្ឋិ​សេ​នៈ​ ​ខ្ញុំ​មិនដែល​ស្គាល់​ពួក​ស្មូម​ណា​ ​ពួក​ស្មូម​នោះ​ ​ប្រជុំ​គ្នា​មករ​ក​ខ្ញុំ​ ​ហើយ​សូម​ ​(​នូវ​វត្ថុ​ដែល​ខ្លួន​ត្រូវការ​)​ ​ហេតុអ្វី​ក៏​លោក​មិន​សូម​ខ្ញុំ​។​
 [​៣២១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​អ្នក​សូម​ ​រមែង​មិនជា​ទីស្រឡាញ់​ ​(​នៃ​អ្នកឲ្យ​)​ ​បុគ្គល​អ្នក​មិន​ឲ្យ​នូវ​របស់​ដែលគេ​សូម​ ​រមែង​មិនជា​ទីស្រឡាញ់​ ​(​នៃ​ស្មូម​)​ ​ព្រោះហេតុនោះ​ ​បាន​ជា​អាត្មា​មិន​សូម​មហារាជ​ ​កុំ​ឲ្យ​មហារាជ​ស្អប់​អាត្មា​ឡើយ​។​
 [​៣២២​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​សមណព្រាហ្មណ៍​ណា​ ​រស់​ដោយ​ការ​សូម​ ​តែ​មិន​សូម​វត្ថុ​ដែល​ខ្លួន​ត្រូវ​សូម​ ​ក្នុង​កាលគួរ​ ​(​សមណព្រាហ្មណ៍​នោះ​)​ ​ឈ្មោះថា​ ​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​ខូច​បុណ្យ​ផង​ ​ឈ្មោះថា​មិនបាន​រស់​ស្រួល​ ​ដោយខ្លួនឯង​ផង​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636868047801801231
ទៅកាន់ទំព័រ៖