ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣៦៩​]​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ទាំងឡាយ​ ​សូម​សេចក្តី​ចំរើន​ ​(​កើតមាន​)​ ​ដល់​អ្នក​ទាំងឡាយ​ ​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​ក្នុង​ទីនេះ​ទាំងអម្បាល​ម៉ាន​ ​អ្នក​ទាំងអស់គ្នា​ ​ចូរ​ជា​អ្នកដឹង​នូវ​ឧបការៈ​ដែល​អ្នកដទៃ​បាន​ធ្វើ​ហើយ​ ​(​ដល់​ខ្លួន​)​ ​អ្នក​ទាំងឡាយ​នឹង​បាន​ឋិតនៅ​ក្នុង​ឋានសួគ៌​អស់​កាលយូរ​។​

​ចប់​ ​ទឡ្ហ​ធម្មជាត​ក​ ​ទី៤​។​


​សោម​ទត្ត​ជាតក​ ​ទី៥​


 [​៣៧០​]​ ​(​តាបស​យំទួញ​រក​ដំរី​ថា​)​ ​កាលពីមុន​ ​ដំរី​ណាម​ក​អំពី​ចម្ងាយ​ ​ទទួល​អាត្មាអញ​ក្នុង​ព្រៃ​ ​(​ឥឡូវនេះ​)​ ​ដំរី​ឈ្មោះ​សោម​ទត្ត​នោះ​ ​ទៅ​ក្នុង​ទីណា​ ​បាន​ជា​បាត់​ ​មិនឃើញ​មក​។​
 [​៣៧១​]​ ​(​តាបស​នោះ​ ​ឃើញ​ដំរី​នោះ​ដួល​ស្លាប់​ ​ហើយ​ពោល​ថា​)​ ​ដំរី​ដេក​ស្លាប់​នេះ​ ​គឺ​ដំរី​នេះឯង​ ​ដំរី​សោម​ទត្ត​ដួល​ដេក​លើ​ផែនដី​ ​ដូចជា​ត្រួយ​ជ្រៃ​ដែល​បុគ្គល​ក្តិច​ហើយ​ ​ដំរី​ ​(​នោះ​)​ ​មិនទាន់​ស្លាប់​ទេ​ហ្ន៎​។​
 ​[​៣៧២​]​ ​(​ខណៈនោះ​ ​សក្កទេវរាជ​ពោល​ថា​)​ ​លោក​សោក​ស្តាយ​ដំរី​ណា​ ​ដែល​ស្លាប់​បាត់​ទៅ​ហើយ​ ​ការ​សោក​ស្តាយ​ដំរី​នោះ​ ​មិន​សមគួរ​ដល់​លោក​ដែល​ចូល​មកកាន់​ផ្នួស​ ​ជា​សមណៈ​មានចិត្ត​រួច​ស្រឡះ​សោះ​ឡើយ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636868054029657444
ទៅកាន់ទំព័រ៖