ព្រះត្រៃបិដក ភាគ ០៦
ព្រះភាគពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា
សេចក្តីស្ងាត់ចាកកិលេសរបស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តីសង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក សេចក្តីណាយចាករាគៈ និងការប្រព្រឹត្តកន្លងកាមទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ កិរិយាកំចាត់បង់នូវអស្មិមានះនុ៎ះ ជាសុខយ៉ាងក្រៃលែង។
ចប់ មុចលិន្ទកថា។
[៦] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាកសមាធិនោះហើយ យាងចេញពីម្លប់ដើមរាំង ហើយ
ID: 636793414839801831
ទៅកាន់ទំព័រ៖