ព្រះត្រៃបិដក ភាគ ០៦
គួរបានបព្វជ្ជា គួរបានឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគ (ក្នុងកាលឥឡូវនេះ)។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប អ្នកឯងជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តមប្រសើរជាងជដិលទាំងឡាយប្រមាណ៥០០រូប អ្នកត្រូវប្រាប់ជដិលទាំងអម្បាលនោះជាមុនសិន បើជដិលទាំងអម្បាលនោះ គេយល់យ៉ាងណា គេក៏នឹងធ្វើយ៉ាងនោះដែរ។ កាលនោះ ជដិលឧរុវេលកស្សបដើរចូលទៅរកជដិលជាកូនសិស្សទាំងអម្បាលនោះ លុះចូលទៅដល់ហើយ ទើបប្រាប់ជដិលទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំចង់ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) អ្នកទាំងឡាយយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ។ ជដិលទាំងអម្បាលនោះតបថា បពិត្រលោកដ៏ចំរើន ខ្ញុំទាំងអស់គ្នា ជាអ្នកជ្រះថ្លាហើយក្នុងសំណាក់ព្រះមហាសមណៈ (នុ៎ះ) យូរណាស់មកហើយ បើលោកម្ចាស់នឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់ព្រះមហាសមណៈ យើងខ្ញុំទាំងអស់គ្នា នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមហាសមណៈ(នុ៎ះ)ដែរ។ កាលនោះ ជដិលទាំងអម្បាលនោះបណ្តែតចោលនូវគ្រឿងបរិក្ខារ ព្រមទាំងសក់ ទាំងជដា
(១) ទំាងអម្រែក ទំាងគ្រឿងបូជាភ្លើង ក្នុងទឹក ហើយនាំគ្នាចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅហើយ ក្រាបសិរសាចុះទៀបព្រះបាទាព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំ
(១) ផ្នួងសក់
ID: 636793552835880004
ទៅកាន់ទំព័រ៖