ព្រះត្រៃបិដក ភាគ ០៦

ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅថា​ ​អ្នក​ទាំងឡាយ​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ហើយ​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​ពោល​ល្អ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បីនឹង​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ល្អ​ចុះ​។​ ​ឯ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​នោះ​។​
 [​៥២​]​ ​ឯ​ជដិល​ឈ្មោះ​នទី​កស្សប​ ​បានឃើញ​គ្រឿងបរិក្ខារ​ ​ព្រមទាំង​សក់​ ​ទាំង​ជដា​ ​ទាំង​អម្រែក​ ​ទាំង​គ្រឿងបូជា​ភ្លើង​ ​អណ្តែត​ទៅតាម​ទឹក​ ​ដោយ​ច្បាស់លាស់​ ​លុះ​ជដិល​ឈ្មោះ​នទី​កស្សប​ ​បានឃើញ​ហើយ​ ​គិត​ដូច្នេះ​ថា​ ​សេចក្តី​អន្តរាយ​កុំបី​មានដល់​តាបស​ជា​បង​អញ​ឡើយ​។​ ​គិត​ហើយ​ ​ក៏​ប្រើ​ជដិល​ទាំងឡាយ​ឲ្យ​ទៅ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ទៅ​ស្តាប់​ដំណឹង​បង​ខ្ញុំ​មើល​ ​ថា​ហើយ​ ​ទើប​ខ្លួនឯង​ក៏​ទៅជាមួយ​នឹង​ជដិល​ទាំង៣០០រូប​ ​ដើរតម្រង់ទៅ​កាន់​ទី​ដែល​ឧរុ​វេល​កស្សប​ដ៏​មាន​អាយុ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​ពាក្យ​នេះ​នឹង​ឧរុ​វេល​កស្សប​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​កស្សប​ ​អំពើ​នេះ​ប្រសើរ​ហើយ​ឬអ្វី​ហ្ន៎​។​ ​ឧរុ​វេល​កស្សប​ប្រាប់​ថា​ ​អើ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អំពើ​នេះ​ប្រសើរ​ហើយ​។​ ​កាលនោះ​ ​ជដិល​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636793553221062035
ទៅកាន់ទំព័រ៖