ព្រះត្រៃបិដក ភាគ ០៦

ទាំងអម្បាល​នោះ​ក៏​បណ្តែត​ចោល​នូវ​គ្រឿងបរិក្ខារ​ ​ព្រមទាំង​សក់​ ​ទាំង​ជដា​ ​ទាំង​អម្រែក​ ​ទាំង​គ្រឿងបូជា​ភ្លើង​ ​ទៅ​ក្នុងទឹក​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​សិរសា​ចុះ​ទៀប​ព្រះ​បាទា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​គួរ​បាន​បព្វជ្ជា​ ​គួរ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅថា​ ​អ្នក​ទាំងឡាយ​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ហើយ​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​ពោល​ល្អ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ល្អ​ចុះ​។​ ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​លោក​ដ៏​មាន​អាយុ​ទាំងអម្បាល​នោះ​។​
 [​៥៣​]​ ​ឯ​ជដិល​ឈ្មោះ​គ​យា​កស្សប​ ​បានឃើញ​គ្រឿងបរិក្ខារ​ ​ព្រមទាំង​សក់​ ​ទាំង​ជដា​ ​ទាំង​អម្រែក​ ​ទាំង​គ្រឿងបូជា​ភ្លើង​ ​អណ្តែត​ទៅតាម​ទឹក​ ​ដោយ​ច្បាស់លាស់​ ​លុះ​ជដិល​ឈ្មោះ​គ​យា​កស្សប​ ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​សេចក្តី​អន្តរាយ​កុំបី​មានដល់​តាបស​ទាំងពីរ​នាក់​ជា​បង​អញ​ឡើយ​។​ ​ទើប​ប្រើ​ជដិល​ទាំងឡាយ​ឲ្យ​ទៅ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ទៅ​ស្តាប់​ដំណឹង​បង​អញ​ទំាង​ពីរ​នាក់​មើល​ ​ថា​ហើយ​ ​ខ្លួនឯង​ក៏​ទៅជាមួយ​នឹង​ជដិល​ទាំង២០០រូប​ ​ដើរតម្រង់ទៅ​កាន់​ទី​ដែល​ឧរុ​វេល​កស្សប​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636793553545590597
ទៅកាន់ទំព័រ៖