ព្រះត្រៃបិដក ភាគ ០៦

 [​៥៥​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ឧរុ​វេលា​ប្រទេស​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ក្នុង​គ​យា​សីស​ប្រទេស​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ដ៏​ច្រើន​ចំនួន១០០០អង្គ​ ​គឺ​ពួក​ភិក្ខុ​ដែល​ជា​ជដិល​ក្នុង​កាលមុន​ទាំងអស់​នោះ​ឯង​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​លើ​ខ្នង​ថ្ម​ឈ្មោះ​គ​យា​សីសៈ​ ​ទៀប​គ​យា​ប្រទេស​នោះ​ ​មួយអន្លើដោយ​ភិក្ខុ១០០០អង្គ​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាតិ​ទាំងអស់​ជា​របស់​ក្តៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ទាំងអស់​ជា​របស់​ក្តៅ​(​នោះ​)​ ​តើ​គឺ​អ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​របស់​ក្តៅ​ ​រូប​ទាំងឡាយ​ជា​របស់​ក្តៅ​ ​ចក្ខុវិញ្ញាណ​ជា​របស់​ក្តៅ​ ​ចក្ខុសម្ផស្ស​(​១​)​ ​ជា​របស់​ក្តៅ​ ​ការ​សោយអារម្មណ៍​ណា​នេះ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​កើតឡើង​អំពី​បច្ច័យ​ ​គឺ​ចក្ខុសម្ផស្ស​ ​ការ​សោយអារម្មណ៍​នោះ​ឯង​ ​ក៏​ជា​របស់​ក្តៅ​ ​ចុះ​ក្តៅ​ដោយហេតុ​អ្វី​ ​តថាគត​ពោល​ថា​ ​ក្តៅ​ដោយ​ភ្លើង​គឺ​រាគៈ​ ​ភ្លើង​គឺ​ទោសៈ​ ​ភ្លើង​គឺ​មោហៈ​ ​ក្តៅ​(​ដោយ​ភ្លើង​)​ ​គឺជា​តិ​ ​ជរា​ ​មរណៈ​ ​ក្តៅ​ដោយ​(​ភ្លើង​គឺ​)​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​។​ ​ត្រចៀក​ជា​របស់​ក្តៅ​ ​សំលេង​ ​ជា​របស់​ក្តៅ​។​បេ​។​ ​ច្រមុះ​
​(​១​)​ ​វត្ថុ​ដែល​ពាល់ត្រូវ​ដោយ​ភ្នែក​ ​គឺ​អារម្មណ៍​ដែល​ឃើញ​ដោយ​ភ្នែក​ ​មាន​រូប​ជាដើម​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636793554335925802
ទៅកាន់ទំព័រ៖