ព្រះត្រៃបិដក ភាគ ០៦
ជារបស់ក្តៅ ក្លិនទាំងឡាយជារបស់ក្តៅ។បេ។ អណ្តាតជារបស់ក្តៅ រសទាំងឡាយជារបស់ក្តៅ។បេ។ កាយជារបស់ក្តៅ ផោដ្ឋព្វៈ
(១) ទាំងឡាយជារបស់ក្តៅ។បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ទាំងឡាយ ជារបស់ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្ស
(២) ជារបស់ក្តៅ សេចក្តីសោយអារម្មណ៍ណាជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខជាសុខក្តី តែងកើតឡើងព្រោះបច្ច័យ គឺមនោសម្ផស្ស សេចក្តីសោយអារម្មណ៍នោះឯង ក៏ជារបស់ក្តៅ ចុះក្តៅដោយអ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ ក្តៅដោយសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយសុត្តៈ (គឺជាអ្នកចេះដឹង) កាលឃើញយ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ក្នុងរូបទាំងឡាយផង ក្នុងចក្ខុវិញ្ញាណផង ក្នុងចក្ខុសម្ផស្សផង សេចក្តីសោយអារម្មណ៍ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើងអំពីបច្ច័យ គឺចក្ខុសម្ផស្ស អរិយសាវករមែងនឿយណាយក្នុងសេចក្តីសោយអារម្មណ៍នោះឯងផង ក្នុងត្រចៀកផង ក្នុងសំឡេងទាំងឡាយផង។បេ។ ក្នុងច្រមុះផង ក្នុងក្លិនទាំងឡាយផង។បេ។
(១) វត្ថុដែលមានរូប មានសំពត់អាវ ជាដើម ដែលមកប៉ះពាល់ត្រូវកាយ ហៅថា ផោដ្ឋព្វៈ។ (២) សេចក្តីផ្សព្វផ្សាយក្នុងចិត្ត គឺអារម្មណ៍ដែលមកប៉ះពាល់ដល់គំនិត។
ID: 636793554791761874
ទៅកាន់ទំព័រ៖