ព្រះត្រៃបិដក ភាគ ០៦
យាងចូលទៅកាន់ដើមរាជាយតនៈ
(១) លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់ដើមរាជាយតនៈ ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។
សម័យនោះឯង មានពាណិជពីរនាក់ (ជាបងប្អូននឹងគ្នាបង្កើត) ឈ្មោះតបុស្សៈ១ ភល្លិកៈ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពីឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ។ គ្រានោះ មានទេវតាជាញាតិសាលោហិត
(២) របស់តបុស្សៈ និងភល្លិកៈពាណិជ បាននិយាយពាក្យនេះនឹងតបុស្សៈ ភល្លិកៈពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបានត្រាស់ជាដម្បូង ឥឡូវព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ (ឯណោះ) អ្នកទាំងឡាយ គួរចូលទៅបូជាព្រះដ៏មានព្រះភាគអង្គនោះដោយសដូវផង់ និងសដូវដុំចុះ ការបូជានោះនឹងបានជាប្រយោជន៍ និងសេចក្តីសុខដល់អ្នកទាំងឡាយអស់កាលយូរអង្វែង។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ ក៏នាំយកនូវសដូវផង់ និងសដូវដុំចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងកន្លែងដ៏សមគួរ។ លុះតបុស្សៈ និងភល្លិកៈពាណិជឋិតនៅក្នុងកន្លែងដ៏សមគួរហើយ
(១) ដើមកែស ។ (២) ញាតិសាលោហិតនោះ គឺជនដែលធ្លាប់ជាញាតិរបស់ពាណិជទាំងនោះមកកើតជាទេវតា ។
ID: 636793415476760950
ទៅកាន់ទំព័រ៖