ព្រះត្រៃបិដក ភាគ ០៦

​ទាំងឡាយ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ការ​បូជា​ធំ​ ​និង​ការ​បូជា​តូច​ ​(​គឺ​ការគោរព​ភ្លើង​រាល់ថ្ងៃ​)​។​ ​
​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​ចិត្ត​របស់​អ្នក​មិន​ត្រេកអរ​ហើយ​ ​ក្នុង​កាមគុណ​ទាំងឡាយ​នោះ​ ​គឺ​រូប​ ​សំឡេង​ ​ព្រមទាំង​រស​ ​ម្នាល​កស្សប​ ​ម្យ៉ាងទៀត​ ​ចិត្ត​របស់​អ្នក​ត្រេកអរ​ក្នុង​មនុស្សលោក​ ​និង​ទេវលោក​ខ្លះ​ដែរ​ឬ​ ​ចូរ​អ្នកពោល​ហេតុនេះ​មក​តថាគត​មើល​។​ ​
​ព្រះ​ឧរុ​វេល​កស្សប​ក្រាបទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​នូវ​ព្រះនិព្វាន​ ​ជា​របស់​ល្អិត​ ​ឥតមាន​ឧបធិ​ ​ឥតមាន​សេចក្តី​ខ្វល់​ ​មិន​ជាប់​ចំពាក់​នៅក្នុង​កាមភព​ ​ជា​ធម្មជាត​ពិត​ ​មិន​ប្រែប្រួល​ ​ជា​ធម្មជាត​ ​គឺ​បុគ្គល​មិន​គប្បី​បាន​ដោយហេតុ​ដទៃ​ ​(​ក្រៅពី​មគ្គ​)​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ការ​បូជា​ធំ​ ​និង​ការ​បូជា​តូច​។​

 ​[​៥៨​]​ ​លំដាប់នោះ​ ​ព្រះ​ឧរុ​វេល​កស្សប​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​[​ចីពរ​]​ ​លើ​ស្មា​ម្ខាង​ ​ហើយ​ក្រាប​សិរសា​ទៀប​ព្រះ​បាទា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ក៏បាន​បង្គំ​ទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​គ្រូ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ជា​សាវក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​គ្រូ​របស់​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636793556734292981
ទៅកាន់ទំព័រ៖