ព្រះត្រៃបិដក ភាគ ០៦

ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ជា​សាវក​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ដែល​នៅក្នុង​ដែន​មគធៈ​ ​ចំនួន​ដប់ពីរ​ហ្មឺន​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឧរុ​វេល​កស្សប​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​មហា​សមណៈ​ទេតើ​។​ ​ពេលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​នៃ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ចំនួន​ដប់ពីរ​ហ្មឺន​ដែល​នៅក្នុង​ដែន​មគធៈ​នោះ​ ​ដោយ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ ​រួចហើយ​ ​ក៏​ទ្រង់​សំដែង​អនុបុព្វីកថា​ ​គឺ​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​នៃ​កាមគុណ​ដ៏​លាមក​ ​ដ៏​សៅហ្មង១​ ​អានិសង្ស​នៃ​ការ​ចេញ​ចាក​កាម​ ​(​បួស​)​១​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​នូវ​ពួក​ព្រាហ្មណ៍​ ​និង​គហបតិ​ទាំងនោះ​ថា​ ​ជា​បុគ្គល​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ធម៌​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ព្រះ​ធម្មទេសនា​ណា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​ព្រះអង្គ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​នោះ​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលនោះ​។​ ​ធម្មតា​ ​សំ​ពត់​សស្អា​ត​ ​ដ៏​ប្រាសចាក​ពណ៌ខ្មៅ​ ​(​គឺ​ធ្យូង​ ​ឬ​ល័ក្ត​ខ្មៅ​ជាដើម​)​ ​គួរ​ទទួល​គ្រឿង​ជ្រលក់​បាន​ដោយ​ប្រពៃ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ឯ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​ពួក​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636793556983117213
ទៅកាន់ទំព័រ៖