ព្រះត្រៃបិដក ភាគ ០៦

ព្រាហ្មណ៍​ ​និង​គហបតិ​ដែល​នៅក្នុង​ដែន​មគធៈ​ ​ចំនួន​ដប់មួយ​ហ្មឺន​ ​មាន​ព្រះបាទ​ពិម្ពិសារ​ជា​ប្រធាន​លើ​អាសនៈ​នោះ​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​ក៏​រលត់​ទៅជាធម្មតា​ដែរ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ចំណែក​ព្រាហ្មណ៍​ ​និង​គហបតិ​ចំនួន​មួយ​ហ្មឺន​រូប​ ​ក៏​ថ្វាយខ្លួន​ជា​ឧបាសក​។​
 [​៥៩​]​ ​គ្រានោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​ឃើញ​អរិយសច្ច​ធម៌​ហើយ​ ​ទ្រង់​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​ទ្រង់​បាន​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ហើយ​ ​ទ្រង់​ចុះ​ព្រះទ័យ​ស៊ប់​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ទ្រង់​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ក្នុង​សាសនា​ព្រះ​សាស្តា​ ​ទ្រង់​បាន​ពោល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីដើម​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​នៅជា​កុមារ​នៅឡើយ​ ​ខ្ញុំ​ព្រះអង្គ​មានបំណង៥យ៉ាង​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏​សម្រេច​អស់ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីដើម​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​នៅជា​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សូមឲ្យ​ជន​ទាំងឡាយ​អភិសេក​អញ​ក្នុង​រាជសម្បត្តិ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​បំណង​ទី១របស់ខ្ញុំ​ព្រះអង្គ​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​បានសម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បំណង
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636793557314776182
ទៅកាន់ទំព័រ៖