ព្រះត្រៃបិដក ភាគ ០៦

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មានព្រះហឫទ័យ​ផុត​ហើយ​ ​(​ចាក​សេចក្តី​សៅហ្មង​)​ ​និង​មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​ ​ព្រះអង្គ​មាន​ពណ៌​ល្អ​ដូច​ដុំ​មាស​ឈ្មោះ​សិង្គី​ ​ទ្រង់​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ពួក​បុរាណ​ជដិល​ដែល​មានចិត្ត​ផុត​ហើយ​ ​(​ចាក​សេចក្តី​សៅហ្មង​)​ ​ទាំង​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​។​ ​
​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឆ្លង​ ​(​ចាកលោក​)​ ​ហើយ​ទាំង​មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​ ​ព្រះអង្គ​មាន​ពណ៌​ល្អ​ដូច​ដុំ​មាស​ឈ្មោះ​សិង្គី​ ​ទ្រង់​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ពួក​បុរាណ​ជដិល​ដែល​ឆ្លង​ហើយ​(​ចាកលោក​)​ ​ទាំង​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​។​ ​
​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មានព្រះហឫទ័យ​រម្ងាប់​ហើយ​ ​(​ចាក​អកុសលធម៌​)​ ​ទាំង​មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​ ​ព្រះអង្គ​មាន​ពណ៌​ល្អ​ដូច​ដុំ​មាស​ឈ្មោះ​សិង្គី​ ​ទ្រង់​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ពួក​បុរាណ​ជដិល​ដែល​មានចិត្ត​រម្ងាប់​ហើយ​ ​(​ចាក​អកុសលធម៌​)​ ​ទាំង​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636793559128769937
ទៅកាន់ទំព័រ៖