ព្រះត្រៃបិដក ភាគ ០៦
អ្នកប្រាជ្ញណាទូន្មានឥន្ទ្រិយទាំងអស់បានហើយ មានព្រះហឫទ័យស្អាតរកបុគ្គលប្រៀបមិនបាន ឆ្ងាយចាកសត្រូវ ពោលគឺកិលេស មានដំណើរល្អក្នុងលោក ខ្ញុំឯងជាអ្នកបម្រើអ្នកប្រាជ្ញនោះ។
[៦៣] កាលនោះ ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទ្រង់យាងចូលទៅកាន់និវេសនស្ថានរបស់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែត ឲ្យស្កប់ស្កល់
(១) ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយព្រះហស្ថព្រះអង្គឯង ហើយទ្រង់កំណត់ដឹងនូវព្រះដ៏មានព្រះភាគដែលទ្រង់សោយរួចហើយ ត្រង់ដែលទ្រង់ដាក់ព្រះហស្ថចុះចាកបាត្រ រួចក៏ស្តេចគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ទ្រង់ព្រះតម្រិះដូច្នេះថា ព្រះដ៏មានព្រះភាគគួរគង់នៅក្នុងទីណាហ្ន៎ ទីណាដែលមិនឆ្ងាយ មិនជិតពេក អំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុង
(១) ក្នុងអដ្ឋកថា ថា មហាក្សត្រិយ៍ ស្តេចទ្រង់អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតបរិបូណ៌ ត្រាតែព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាននោះ ហាមឃាត់ដោយដៃ ឬដោយមុខ ឬដោយវចីភេទថា ល្មមហើយៗ។
ID: 636793560423133970
ទៅកាន់ទំព័រ៖