ព្រះត្រៃបិដក ភាគ ០៦
វេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្សទាំងឡាយ និងជាទីគួរដល់ការសម្ងំនៅ។ ព្រះរាជតម្រិះនេះក៏មានដល់ព្រះបាទមាគធសេនិយពិម្ពិសារក្នុងខណៈនោះថា អើ ឧទ្យានវេឡុវនរបស់យើងនេះ មិនឆ្ងាយពេក មិនជិតពេកអំពីស្រុក ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូលទៅរកនៃមនុស្សទាំងឡាយដែលត្រូវការ ជាទីមិនបានច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមានសេចក្តីគឹកកងក្នុងវេលាយប់ មានខ្យល់បក់ស្រួល គួរដល់កិរិយាពួននៅនៃមនុស្ស និងជាទីគួរដល់ការសម្ងំ បើដូច្នោះ គួរអញថ្វាយឧទ្យានវេឡុវននេះដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ពេលនោះ ព្រះបាទមាគធសេនិយពិម្ពិសារកាន់យកកុន្ទីទឹក ជាវិការៈនៃមាស ហើយថ្វាយដល់ព្រះដ៏មានព្រះភាគ រួចក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមថ្វាយនូវឧទ្យានវេឡុវននេះដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលអារាម(នោះ)។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យឃើញព្រម ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ឡើង ឲ្យរីករាយស្មើ ដោយពាក្យដ៏ប្រកបដោយធម៌ ហើយក៏ក្រោកចាកអាសនៈចៀសចេញទៅ។ ព្រោះនិទាននេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា
ID: 636793560726141301
ទៅកាន់ទំព័រ៖