ព្រះត្រៃបិដក ភាគ ០៦

ទើប​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​នូវ​សដូវផង់​ ​និង​សដូវដុំ​របស់​យើងខ្ញុំ​ ​ព្រោះថា​ ​ការ​ទទួល​នឹង​បាន​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ដល់​យើងខ្ញុំ​ទាំងឡាយ​អស់​កាលយូរ​អង្វែង​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​ថា​ ​ធម្មតា​ ​ព្រះ​តថាគត​ទាំងឡាយ​មិនដែល​ទទួល​ ​(​អាមិសៈ​)​ ​ផ្ទាល់​នឹង​ដៃ​ឡើយ​ ​បើ​ដូច្នោះ​ ​តើ​ ​តថាគត​គួរ​ទទួល​នូវ​សដូវផង់​ ​និង​សដូវដុំ​ដោយ​វត្ថុ​អ្វី​ហ្ន៎​។​ ​គ្រានោះ​ ​មហារាជ​(​១​)​ ​ទាំង៤​ ​ទ្រង់​ជ្រាប​ព្រះតម្រិះ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយចិត្ត​របស់​ខ្លួន​)​ ​ទើប​នាំ​នូវ​បាត្រ​ថ្មកែវ​ទាំងឡាយ៤​ ​អំពី​ទិស​ទាំង៤​ ​បង្អោន​ចូល​មក​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទទួល​នូវ​សដូវផង់​ ​និង​សដូវដុំ​ដោយ​បាត្រ​នេះ​ចុះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ទទួល​នូវ​សដូវផង់​ ​និង​សដូវដុំ​ ​ដោយ​បាត្រ​ថ្មកែវ​ទាំងឡាយ​ដ៏​មាន​ដំ​ឡៃ​ច្រើន​ ​លុះ​ទទួល​ស្រេចហើយ​ ​ក៏​ទ្រង់​សោយ​ ​(​ក្នុង​ពេលនោះ​)​។​ ​គ្រានោះ​ ​ត​បុស្សៈ​ ​និង​ភល្លិ​កៈ​ពាណិជ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​និង​ព្រះធម៌​ជាទី​រឭក​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​នូវ​យើងខ្ញុំ​ទាំងឡាយ​ថា​ជា​ឧបាសក​បាន​ដល់​នូវ​ទីរឭក​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​
​(​១​)​ ​លោកបាល​ទេវបុត្ត​ទាំង៤​ ​ដែល​ជា​ស្តេច​ធំ​ក្នុង​ស្ថានសួគ៌​ឈ្មោះ​ចា​តុ​ម្ម​ហា​រាជិ​កៈ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636793415898293692
ទៅកាន់ទំព័រ៖