ព្រះត្រៃបិដក ភាគ ០៦

កិច្ច​នោះ​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​អស្ស​ជិ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ឥន្ទ្រិយ​ទាំងឡាយ​របស់​លោក​ក៏​ស្រស់បស់​ ​សម្បុរស្បែក​របស់​លោក​ក៏​ស្អាត​ផូរផង់​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​បួស​ចំពោះ​អ្នកណា​ ​ម្យ៉ាងទៀត​ ​អ្នកណា​ជា​គ្រូ​របស់​លោក​ ​ខ្លួន​លោក​នេះឯង​ ​ពេញចិត្ត​ធម៌​របស់​អ្នកណា​។​ ​ព្រះ​អស្ស​ជិ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មាន​មហា​សមណៈ​(​មួយ​ព្រះអង្គ​)​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ហើយ​ទ្រង់ព្រះ​ផ្នួស​ ​ខ្ញុំ​ឯង​ក៏​បួស​តាម​ព្រះ​មហា​សមណៈ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ឯង​ ​ជា​គ្រូ​របស់ខ្ញុំ​ ​ចំណែកខ្ញុំ​ក៏​គាប់ចិត្ត​នូវ​ធម៌អាថ៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​សួរ​ថា​ ​ចុះ​គ្រូ​របស់​លោកម្ចាស់​ពោល​ពាក្យ​ដូចម្តេច​ ​សំដែងធម៌​ដូចម្តេច​។​ ​ព្រះ​អស្ស​ជិ​ឆ្លើយ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អាត្មាឯង​ ​ជា​ភិក្ខុ​ថ្មី​ ​ទើបនឹង​បួស​ ​មកកាន់​ធម៌​វិន័យ​នេះ​ថ្មី​ៗ​ ​អាត្មា​មិន​អាច​ដើម្បី​សំដែងធម៌​ដោយ​ពិស្តារ​បានទេ​ ​តែថា​អាត្មា​នឹង​ពោល​នូវ​សេចក្តី​ដល់​អ្នក​ដោយសង្ខេប​បាន​។​
​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ឆ្លើយ​ថា​ ​សូម​លោកម្ចាស់​សំដែងធម៌​តិច​ក្តី​ ​ច្រើន​ក្តី​ ​សូម​សំដែង​តែ​ទំនង​សេចក្តី​ម្យ៉ាង​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636793561582390276
ទៅកាន់ទំព័រ៖