ព្រះត្រៃបិដក ភាគ ០៦
[៦៦] កាលនោះ បរិព្វាជកឈ្មោះសារីបុត្ត លុះបានស្តាប់ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះរមែងរលត់ទៅវិញជាធម្មតា។
សារីបុត្តបរិព្វាជកពោលថា និព្វានធម៌នេះមានប្រាកដមែន លោម្ចាស់បានត្រាស់ដឹងនិព្វាន ដែលគ្មានសេចក្តីសោក ព្រះនិព្វាននោះ ខ្ញុំមិនដែលបានឃើញ មិនដែលបានជួបប្រទះឡើយ ដោយហ្មឺននៃកប្បទាំងឡាយជាច្រើន។
[៦៧] គ្រានោះ បរិព្វាជកឈ្មោះសារីបុត្ត ចូលទៅរកបរិព្វាជកឈ្មោះមោគ្គល្លាន។ បរិព្វាជកឈ្មោះមោគ្គល្លាន បានឃើញបរិព្វាជកឈ្មោះសារីបុត្តកំពុងដើរមកពីចម្ងាយ លុះឃើញហើយ ក៏បានពោលពាក្យនេះនឹងបរិព្វាជកឈ្មោះសារីបុត្តថា ម្នាលអ្នកដ៏មានអាយុ ឥន្ទ្រិយទាំងឡាយរបស់អ្នកស្រស់បស់អីម្ល៉េះ សម្បុរស្បែករបស់អ្នកក៏ស្អាតផូរផង់ ម្នាលអ្នកដ៏មានអាយុ អ្នកបានដឹងនូវអមតធម៌ហើយឬ។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា អើ អ្នកដ៏មានអាយុ ខ្ញុំបានដឹងអមតធម៌ហើយ។
ID: 636793562559066139
ទៅកាន់ទំព័រ៖