ព្រះត្រៃបិដក ភាគ ០៦
បរិព្វាជកឈ្មោះមោគ្គល្លានសួរថា អ្នកបានដឹងនូវអមតធម៌ដូចម្តេច។ បរិព្វាជកឈ្មោះសារីបុត្តឆ្លើយថា នែអាវុសោ ខ្ញុំបានឃើញភិក្ខុឈ្មោះអស្សជិកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ប្រកបដោយឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ខ្ញុំក៏មានសេចក្តីត្រិះរិះថា ឱហ្ន៎ ជនទាំងឡាយណាក្នុងលោកដែលជាអរហន្តក្តី ជាអ្នកដល់ហើយនូវអរហត្តមគ្គក្តី ភិក្ខុនេះឯង ប្រហែលជាពួកនៃជនទាំងនោះ បើដូច្នោះ គួរអញចូលទៅរកភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកម្ចាស់បួសចំពោះអ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូរបស់លោក លោកពេញចិត្តនឹងធម៌របស់អ្នកណា នែអ្នកដ៏មានអាយុ ខ្ញុំឯងក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះជាកាលមិនគួរសួរភិក្ខុនេះទេ ភិក្ខុនេះចូលទៅកាន់ចន្លោះផ្ទះ ហើយត្រាច់ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរអញជាប់តាមភិក្ខុនេះ អំពីក្រោយៗទៅ ក៏ការដែលជាប់តាមភិក្ខុនេះ គង់ដឹងនូវមគ្គញ្ញាណដែលជនទាំងឡាយគេត្រូវការដឹង ឬភិក្ខុនេះឯង ជាអ្នកស្វែងរកនូវព្រះនិព្វានដែលជនទាំងឡាយគេត្រូវការដឹង ម្នាលអ្នកដ៏មានអាយុ ពេលនោះ អស្សជិភិក្ខុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយក៏កាន់យកបិណ្ឌបាតត្រឡប់មកវិញ នែអ្នកដ៏មានអាយុ ខ្ញុំក៏ចូលទៅរកអស្សជិភិក្ខុនោះ លុះចូលទៅ
ID: 636793562863303540
ទៅកាន់ទំព័រ៖