ព្រះត្រៃបិដក ភាគ ០៦

ដល់ហើយ​ ​ក៏​ពោល​ពាក្យ​រីករាយ​ជាមួយនឹង​អស្ស​ជិ​ភិក្ខុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​លុះ​ខ្ញុំ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​ពាក្យ​នេះ​នឹង​អស្ស​ជិ​ភិក្ខុ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ឥន្ទ្រិយ​ទាំងឡាយ​របស់​លោក​ក៏​ស្រស់បស់​អី​ម្ល៉េះ​ ​សម្បុរស្បែក​របស់​លោក​ក៏​បរិសុទ្ធ​ផូរផង់​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​បួស​ចំពោះ​អ្នកណា​ ​ម្យ៉ាងទៀត​ ​អ្នកណា​ជា​គ្រូ​របស់​លោក​ ​លោក​ពេញចិត្ត​ធម៌​របស់​អ្នកណា​ ​អស្ស​ជិ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​មាន​មហា​សមណៈ​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ហើយ​បួស​ ​ខ្ញុំ​បួស​តាម​នូវ​ព្រះ​មហា​សមណៈ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ឯង​ ​ជា​គ្រូ​របស់​យើង​ ​យើង​ពេញចិត្ត​នូវ​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​(​ហើយ​ខ្ញុំ​សួរ​ទៀត​)​ថា​ ​គ្រូ​របស់​លោក​ដ៏​មាន​អាយុ​ ​មាន​ប្រក្រតី​ពោល​ពាក្យ​ដូចម្តេច​ ​សំដែងធម៌​ដូចម្តេច​ ​ទើប​អស្ស​ជិ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អាត្មាឯង​ជា​ភិក្ខុ​ថ្មី​ ​បួស​មិនទាន់​បាន​យូរ​ទេ​ ​ទើបតែនឹង​មកកាន់​ធម៌​វិន័យ​នេះ​ថ្មី​ៗ​ ​អាត្មា​មិន​អាច​ដើម្បី​សំដែងធម៌​ដល់​អ្នក​ ​ឲ្យ​ពិស្តារ​បានទេ​ ​តែថា​អាត្មា​នឹង​ពោល​នូវ​ទំនង​សេចក្តី​ដោយសង្ខេប​ដល់​អ្នក​បាន​ ​(​ខ្ញុំ​ក៏​និយាយទៅ​នឹង​អស្ស​ជិ​ភិក្ខុ​នោះ​)​ថា
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636793563115117943
ទៅកាន់ទំព័រ៖