ព្រះត្រៃបិដក ភាគ ០៦

ទើ​បបរិ​ព្វា​ជ​ក​ឈ្មោះ​មោគ្គល្លាន​ពោល​ថា​ ​និព្វាន​ធម៌​នេះ​ ​មាន​ប្រាកដ​មែន​ ​លោកម្ចាស់​បាន​ត្រាស់​ដឹង​ព្រះនិព្វាន​ដែល​គ្មាន​សេចក្តី​សោក​ ​ព្រះនិព្វាន​នោះ​ ​ខ្ញុំ​មិនដែល​បានឃើញ​ ​មិនដែល​បាន​ជួបប្រទះ​ឡើយ​ ​ដោយ​ហ្មឺន​នៃ​កប្ប​ទាំងឡាយ​ជាច្រើន​។​

 [​៧០​]​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​មោគ្គល្លាន​ ​បាន​ពោល​ពាក្យ​នេះ​ទៅ​នឹង​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ក្នុង​កាលនោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ៗ​នោះ​ជា​គ្រូ​របស់​យើង​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សារីបុត្ត​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បរិ​ព្វា​ជ​ក​ចំនួន២៥០រូប​នេះឯង​ ​អាស្រ័យ​យើង​ទាំងឡាយ​ ​បានឃើញ​នូវ​យើង​ទាំងឡាយ​ ​ទើប​នៅក្នុង​ទីនេះ​បាន​ ​យើង​ទាំងឡាយ​ត្រូវ​លា​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​សិន​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​នឹង​យល់​យ៉ាងណា​ ​គេ​ក៏​ធ្វើ​យ៉ាងនោះ​ចុះ​។​ ​កាលនោះ​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ក៏​ចូល​ទៅ​រក​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​ពាក្យ​នេះ​ទៅ​នឹង​បរិ​ព្វា​ជ​ក​ទាំងនោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636793563979157363
ទៅកាន់ទំព័រ៖