ព្រះត្រៃបិដក ភាគ ០៦

សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ៗ​នោះ​ជា​គ្រូ​របស់​យើង​ទាំងឡាយ​។​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ឆ្លើយ​ថា​ ​យើង​ទាំងឡាយ​អាស្រ័យ​នូវ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​បានឃើញ​នូវ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ទើប​នៅក្នុង​ទីនេះ​បាន​ ​បើ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​ព្រះ​មហា​សមណៈ​ ​យើង​ទាំងឡាយ​ទាំងអស់គ្នា​ ​ក៏​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​មហា​សមណៈ​ដែរ​។​ ​លំដាប់នោះ​ ​សារីបុត្ត​និង​មោគ្គល្លាន​ ​ក៏​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​នូវ​ពាក្យ​នេះ​នឹង​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ៗ​នោះ​ជា​គ្រូ​របស់​យើង​ទាំងឡាយ​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​មិន​គួរ​ទេ​ ​អ្នក​ទាំងឡាយ​កុំទៅ​ឡើយ​ ​ពួក​យើង​ទាំង​បី​នាក់​នឹង​គ្រប់គ្រង​រក្សា​គណៈ​នេះ​។​ ​សារីបុត្ត​និង​មោគ្គល្លាន​បាន​ពោល​ពាក្យ​នេះ​នឹង​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​អស់​វារៈ​គំរប់​បីដង​ផង​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​យើង​ទាំងឡាយ​នឹង​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ៗ​នោះ​ជា​គ្រូ​របស់​យើង​ទាំងឡាយ​។​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​ឆ្លើយ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​មិន​គួរ​ទេ​ ​អ្នក​ទាំងឡាយ​កុំទៅ​ឡើយ​ ​ពួក​យើង​ទាំង៣នាក់​នឹង​គ្រប់គ្រង​រក្សា​គណៈ​នេះ​។​ ​គ្រានោះ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636793564227761583
ទៅកាន់ទំព័រ៖