ព្រះត្រៃបិដក ភាគ ០៦

សារីបុត្ត​និង​មោគ្គល្លាន​ ​ក៏​នាំ​បរិ​ព្វា​ជ​ក​ចំនួន២៥០រូប​នោះ​ ​ចូល​ទៅកាន់​វត្ត​វេឡុ​វន​។​ ​ចំណែក​ខាង​បរិ​ព្វា​ជ​ក​ឈ្មោះ​សញ្ជយ​ ​ក៏​(​មាន​សេចក្តី​ទោមនស្ស​ដុត​ឡើង​)​ ​បណ្តាល​ឲ្យ​ក្តៅក្រហាយ​ ​រហូតដល់​ក្អួតឈាម​ចេញ​អំពី​មាត់​ក្នុង​ទីនោះ​។​
 [​៧១​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទត​ឃើញ​សារីបុត្ត​និង​មោគ្គល្លាន​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​សំឡាញ់​នឹងគ្នា​ទាំងពីរ​នាក់​នុ៎ះ​ ​ឈ្មោះ​កោ​លិ​តៈ១​ ​ឈ្មោះ​ឧបតិស្សៈ១​ ​នឹង​មកដល់​ឥឡូវ​ហើយ​ ​ហ្នឹងហើយ​ជាគូ​នៃ​សាវក​របស់​តថាគត​ដែល​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​។​
​ពេលនោះ​ ​ព្រះ​សាស្តា​ទ្រង់ព្យាករ​នូវ​ជន​ទាំងពីរ​នោះ​ដែល​មានចិត្ត​យាងចុះ​ក្នុង​ធម៌​ដ៏​ជ្រាលជ្រៅ​ ​ក្នុង​ញាណ​វិស័យ​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ឧបធិ​ដ៏​ប្រសើរ​ ​(​ព្រះនិព្វាន​)​ ​តាំងតែពី​មិនទាន់​មកដល់​វត្ត​វេឡុ​វន​ថា​ ​ជន​ទាំងពីរ​នាក់​ ​ជា​សំឡាញ់​នឹងគ្នា​នុ៎ះ​ ​ឈ្មោះ​កោ​លិ​តៈ១​ ​ឈ្មោះ​ឧបតិស្សៈ១​ ​នឹង​មកដល់​ឥឡូវ​ហើយ​ ​នឹង​ហើយ​ជាគូ​នៃ​សាវក​របស់​តថាគត​ ​ដែល​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636793564605533190
ទៅកាន់ទំព័រ៖