ព្រះត្រៃបិដក ភាគ ០៦

 ​[​៧២​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​សិរសា​ទៀប​ព្រះបាទ​ទាំងគូ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​គប្បី​បាន​បព្វជ្ជា​ ​គប្បី​បាន​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ចុះ​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ធម៌​តថាគត​សំដែង​ហើយដោយ​ប្រពៃ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ដោយ​ប្រពៃ​ចុះ​។​ ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​លោក​ដ៏​មាន​អាយុ​ទាំងនោះ​។​
 [​៧៣​]​ ​សម័យ​នោះ​ឯង​ ​កុលបុត្រ​ទាំងឡាយ​នៅក្នុង​ដែន​មគធៈ​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ ​គេ​ដឹងឮ​គ្រប់គ្នា​ ​ក៏​តែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សមណគោតម​ ​ប្រតិបត្តិ​ដើម្បី​ធ្វើ​មនុស្ស​មិន​ឲ្យ​មានកូន​ ​សមណគោតម​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ស្រី​ទៅជា​មេម៉ាយ​ ​សមណគោតម​ ​ប្រតិបត្តិ​ដើម្បី​ផ្តាច់​បង់​ត្រកូល​ ​ឥឡូវ​គាត់​បំបួស​ជដិល​ចំនួន​មួយ​ពាន់​នាក់​ ​ហើយ​បំបួស​ទាំង​បរិ​ព្វា​ជ​ក​ចំនួន២៥០នាក់​ ​ជាពួក​សញ្ជ័យ​នេះ​ទៀត​ ​ទាំង​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636793564940192331
ទៅកាន់ទំព័រ៖