ព្រះត្រៃបិដក ភាគ ០៦
[៧៦] ពួកមនុស្សពោលពាក្យយ៉ាងនេះថា បានឮថា សមណៈទាំងឡាយជាសក្យបុត្រ ណែនាំសត្វដោយធម៌ មិនមែនណែនាំដោយសភាវៈមិនមែនធម៌ទេ។ សំឡេងនោះក៏មានត្រឹមតែ៧ថ្ងៃ លុះកន្លង៧ថ្ងៃ ក៏អន្តរធានបាត់ទៅឯង។
ចប់ បព្វជ្ជារបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។
ចប់ ភាណវារៈជាគំរប់៤។
[៧៧] សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នកទូន្មាន គ្មានអ្នកប្រៀនប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏មិនត្រឹមត្រូវ ទាំងឫកមារយាទក៏មិនបរិបូណ៌ នាំគ្នាត្រាច់ទៅដើម្បីបិណ្ឌបាត កាលពួកមនុស្សកំពុងតែបរិភោគ (ពួកភិក្ខុនោះ) បង្អោនបាត្រសម្រាប់សុំទៅពីខាងលើភោជនខ្លះ បង្អោនបាត្រសម្រាប់សុំ ទៅពីខាងលើខាទនីយៈខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើវត្ថុដែលបុគ្គលគប្បីលិទ្ធជញ្ជាប់ខ្លះ បង្អោនបាត្រសម្រាប់សុំទៅពីខាងលើទឹកសម្រាប់ផឹកខ្លះ សូមសំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនសមនឹងស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏
ID: 636793566428607464
ទៅកាន់ទំព័រ៖