ព្រះត្រៃបិដក ភាគ ០៦

មិន​ត្រឹមត្រូវ​ ​មាន​ឫក​មារយាទ​មិន​សមគួរ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​កាល​ពួក​មនុស្ស​កំពុងតែ​បរិភោគ​ ​(​ពួក​ភិក្ខុ​នោះ​)​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅលើ​ភោជន​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅលើ​ខាទ​នីយៈ​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើ​វត្ថុ​សម្រាប់​លិទ្ធ​ជញ្ជាប់​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើទឹក​សម្រាប់​ផឹក​ខ្លះ​ ​សូម​សំ​ឡ​ខ្លះ​ ​បាយ​ខ្លះ​ ​ដោយខ្លួនឯង​ ​ហើយ​បរិភោគ​ ​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​សំឡេង​ខ្លាំង​នៅក្នុង​រោង​បាយ​ខ្លះ​ ​ដូចជា​ពួក​ព្រាហ្មណ៍​ ​ដែល​នៅក្នុង​កន្លែង​ជាទី​បរិភោគ​នៃ​ព្រាហ្មណ៍​សោះ​ឡើយ​។​
 [​៧៨​]​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​មាន​សេចក្តី​ខ្មាស​ ​ជា​អ្នក​រង្កៀស​ ​ប្រាថ្នា​ក្នុង​ការរៀនសូត្រ​ ​ពួក​ភិក្ខុ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិន​គួរបើ​ ​ស្លៀកពាក់​ក៏​មិន​ត្រឹមត្រូវ​ ​មាន​ឫក​មារយាទ​មិន​សមគួរ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​កាល​ពួក​មនុស្ស​កំពុងតែ​បរិភោគ​ ​(​ភិក្ខុ​ទាំងនោះ​)​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅលើ​ភោជន​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅលើ​ខាទ​នីយៈ​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅលើ​វត្ថុ​សម្រាប់​ភ្លក់​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើទឹក​សម្រាប់​ផឹក​ខ្លះ​ ​សូម​សំ​ឡ​ខ្លះ​ ​បាយ​ខ្លះ​ ​ដោយខ្លួនឯង​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636793566714923840
ទៅកាន់ទំព័រ៖