ព្រះត្រៃបិដក ភាគ ០៦

ហើយ​បរិភោគ​ ​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​សំឡេង​ខ្លាំង​ ​នៅក្នុង​រោង​បាយ​ខ្លះ​ ​(​ដូច្នេះ​)​ ​ឡើយ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 [​៧៩​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ភិក្ខុ​ស្លៀកដណ្តប់​មិន​ត្រឹមត្រូវ​ ​មាន​អាកប្ប​កិរិយា​មិន​សមគួរ​ ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​កាល​ពួក​មនុស្ស​កំពុងតែ​បរិភោគ​ ​(​ភិក្ខុ​ទាំងនោះ​)​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ ​ទៅលើ​ភោជន​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើ​ខាទ​នីយៈ​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើ​វត្ថុ​សម្រាប់​ភ្លក់​ខ្លះ​ ​បង្អោន​បាត្រ​សម្រាប់​សុំ​ទៅ​ខាងលើទឹក​សម្រាប់​ផឹក​ខ្លះ​ ​សូម​សំ​ឡ​ខ្លះ​ ​បាយ​ខ្លះ​ ​ដោយខ្លួនឯង​ ​ហើយ​បរិភោគ​ ​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​សំឡេង​ខ្លាំង​ ​នៅក្នុង​រោង​បាយ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អំពើនោះ​)​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គួរ​ ​មិន​ត្រូវ​ធ្វើ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុអ្វីបានជា​មោឃបុរស​ទាំងនោះ​ ​ស្លៀកដណ្តប់​ក៏​មិន​ត្រឹមត្រូវ​ ​មាន​អាកប្ប​កិរិយា​មិន​សមគួរ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636793567030261876
ទៅកាន់ទំព័រ៖