ព្រះត្រៃបិដក ភាគ ០៦
និងសេចក្តីប្រារព្ធព្យាយាម ដោយព្រះពុទ្ធដីកាជាអនេកបរិយាយ រួចទ្រង់ធ្វើធម្មីកថា ដ៏ល្មមសមគួរដល់ហេតុនោះៗ ចំពោះភិក្ខុទាំងឡាយ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបជ្ឈាយ៍ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវយកចិត្តទុកដាក់ក្នុងសទ្ធិវិហារិកឲ្យដូចជាកូន សទ្ធិវិហារិក ត្រូវយកចិត្តទុកដាក់ក្នុងឧបជ្ឈាយ៍ឲ្យដូចជាបិតា ឧបជ្ឈាយ៍ និងសទ្ធិវិហារិកនោះប្រកបដោយសេចក្តីគោរពកោតក្រែងដល់គ្នានឹងគ្នា មានការចិញ្ចឹមជីវិតស្មើគ្នាយ៉ាងនេះ និងដល់នូវសេចក្តីចំរើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកគប្បីកាន់យកឧបជ្ឈាយ៍ដោយទំនងយ៉ាងនេះ។ សទ្ធិវិហារិកត្រូវគ្រងចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំជើងទាំងឡាយ រួចហើយអង្គុយច្រហោង ផ្គងឡើងនូវអញ្ជលីរួចពោលយ៉ាងនេះនឹងឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់ចូរជាឧបជ្ឈាយ៍របស់ខ្ញុំ។ ឧបជ្ឈាយ៍ត្រូវពន្យល់សទ្ធិវិហារិកឲ្យដឹងដោយកាយ (ឬ) ឲ្យដឹងដោយវាចា (ឬ) ឲ្យដឹងទាំងកាយទាំងវាចា ដោយពាក្យថា សាហុ (កម្មនេះប្រពៃហើយក្តី) លហុ (ពាក្យនេះមិនជាការធ្ងន់អ្វីទេក្តី) ឧបាយិកំ (កម្មនេះជាឧបាយជាទីរើខ្លួនចេញក្តី)
ID: 636793567567282592
ទៅកាន់ទំព័រ៖