ព្រះត្រៃបិដក ភាគ ០៦

បដិ​រូបំ​ ​(​កម្ម​នេះ​សមគួរ​ហើយ​ក្តី​)​ ​បា​សា​ទិ​កេន​ ​សម្បា​ទេ​ហិ​ ​អ្ន​ក​ចូរ​ញុំាង​កម្ម​ឲ្យ​បរិបូណ៌​ដោយ​កាយ​និង​វាចា​គួរ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ក្តី​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​សទ្ធិវិហារិក​កាន់​យក​ឧបជ្ឈាយ៍​ហើយ​ ​(​បើ​ឧបជ្ឈាយ៍​)​ ​មិន​ញុំាង​សទ្ធិវិហារិក​ឲ្យដឹង​ដោយ​កាយ​ ​ឬ​ដោយ​វាចា​ ​ឬ​ទាំង​កាយ​ ​ទាំង​វាចា​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​សទ្ធិវិហារិក​មិន​កាន់​យក​ឧបជ្ឈាយ៍​ឡើយ​។​
 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សទ្ធិវិហារិក​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ឧបជ្ឈាយ៍​។​ ​ឯ​ការប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ឧបជ្ឈាយ៍​នោះ​ ​(​ដូច្នេះ​)​។​ ​សទ្ធិវិហារិក​ត្រូវ​ក្រោក​អំពី​ព្រឹក​ ​ហើយ​ដោះ​ស្បែកជើង​រួចហើយ​គ្រង​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​រួច​ប្រគេន​ឈើស្ទន់​ ​ប្រគេន​ទឹកលុប​មុខ​ ​ក្រាល​អាសនៈ​ ​(​ដល់​ឧបជ្ឈាយ៍​)​ ​ថា​ ​បើ​មាន​បបរ​ ​ត្រូវ​សទ្ធិវិហារិក​លាង​ភាជន៍​ ​ហើយ​ដាក់​បបរ​ទៅ​ប្រគេន​ ​បើ​ឧបជ្ឈាយ៍​ឆាន់​បបរ​រួចហើយ​ ​សទ្ធិវិហារិក​ ​ត្រូវ​ប្រគេន​ទឹក​ហើយ​ទទួលយក​ភាជន៍​មកវិញ​ ​ដោយ​ការ​ឱនលំទោន​ ​ហើយ​កាន់​ភាជន៍​ឲ្យ​ល្អ​ ​កុំ​ឲ្យ​ជល់​ទង្គិច​ ​លាង​ហើយ​រៀបចំ​ទុកដាក់​ឲ្យ​ត្រឹមត្រូវ​ ​កាលបើ​ឧបជ្ឈាយ៍​ក្រោក​ឡើង​ហើយ​ ​សទ្ធិវិហារិក​ត្រូវ​រើ​អាសនៈ​ចេញ​ ​ថាបើ​ទីនោះ​មាន​សម្រាម​ ​ត្រូវ​សទ្ធិវិហារិក​បោស​ចេញ​។​ ​បើ​ឧបជ្ឈាយ៍​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ចូល​ទៅកាន់​ស្រុក​ ​សទ្ធិវិហារិក​ត្រូវ​ប្រគេន​សម្ព​ត់​សម្រាប់​ស្លៀក​ ​(​ស្បង់​)​ ​ត្រូវ​ទទួល​សម្ព​ត់​ផ្លាស់មក​វិញ​ ​ត្រូវ​ប្រគេន​វត្ថពន្ធ​ចង្កេះ​ ​ប្រគេន​សង្ឃាដិ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636793567860379356
ទៅកាន់ទំព័រ៖