ព្រះត្រៃបិដក ភាគ ០៦

ទាំងឡាយ​ ​ដែល​បាន​ត្រួត​គ្នា​(​១​)​ ​ហើយ​ ​(​បើ​)​បាត្រ​មាន​ទឹក​ ​ត្រូវ​សទ្ធិវិហារិក​ ​លាង​ឲ្យ​ជ្រះ​ ​ហើយ​សឹម​ប្រគេន​ ​ថាបើ​ឧបជ្ឈាយ៍​ប្រាថ្នា​នឹង​យក​ខ្លួន​ទៅជាមួយ​ ​ជា​បច្ឆាសមណៈ​ផង​ ​សទ្ធិវិហារិក​នោះ​ត្រូវ​ស្លៀកដណ្តប់​ឲ្យ​មាន​បរិមណ្ឌល៣​ ​ស្លៀក​ស្បង់​ឲ្យ​ជា​បរិមណ្ឌល​ ​ចង​វត្ថពន្ធ​ចង្កេះ​ ​ហើយ​ឃ្លុំ​សង្ឃាដិ​ទាំងឡាយ​ដែល​បាន​ត្រួត​គ្នា​ហើយ​ ​រួច​ពាក់​ឡេវ​វ​គ្ឌុំ​ ​លាង​បាត្រ​ហើយ​កាន់​ធ្វើជា​បច្ឆាសមណៈ​ ​(​ដើរទៅ​តាម​ខាងក្រោយ​ឧបជ្ឈាយ៍​)​ ​សទ្ធិវិហារិក​មិន​ត្រូវ​ដើរ​ឆ្ងាយ​ពេក​ ​មិន​ត្រូវ​ដើរ​ជិត​ពេក​ ​សទ្ធិវិហារិក​គប្បី​ទទួលយក​វត្ថុ​ដែលគេ​ដាក់ចុះ​ក្នុង​បាត្រ​(​២​)​ ​ឧបជ្ឈាយ៍​កំពុង​ពោល​ ​សទ្ធិវិហារិក​មិន​ត្រូវ​និយាយស្កាត់​ពាក្យ​នោះ​ឡើយ​ ​ឧបជ្ឈាយ៍​ ​កំពុង​ពោល​នូវ​ពាក្យជា​ទំនង​នឹង​ត្រូវអាបត្តិ​ ​សទ្ធិវិហារិក​ត្រូវ​ឃាត់​ ​សទ្ធិវិហារិក​ត្រូវ​ត្រឡប់​មក​មុន​ឧបជ្ឈាយ៍​ ​ហើយ​ក្រាល​អាសនៈ​ចាំ​ ​ត្រូវ​រៀបចំ​ទុក​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ដែល​លាង​ហើយ​ ​ក្បឿង​សម្រាប់​ជូត​ជើង​ដែល​មិនបាន​លាង​ ​ហើយ​ក្រោក​ឡើង​ទទួលយក​បាត្រ​ចីវរ​ ​ប្រគេន​សម្ព​ត់​ផ្លាស់​ ​ទទួលយក​ស្បង់​។​ ​
​(​១​)​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាដិ​ទាំងឡាយ​ដែល​ត្រួត​គ្នា​នោះ​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​និង​វិមតិវិនោទនី​ដីកា​ថា​ ​ឲ្យ​សទ្ធិវិហារិក​យក​ចីវរ​ទាំងពីរ​ ​គឺ​ចីពរ១​ ​សង្ឃាដិ១​ ​មក​ដាក់ត្រួតគ្នា​ ​ហើយ​សឹម​ប្រគេន​។​ ​(​២​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​កាលបើ​ឧបជ្ឈាយ៍​បាន​បាយ​ ​ឬ​បបរ​ ​បាត្រ​នោះ​ក្តៅ​ ​ឬ​ធ្ងន់​ ​សទ្ធិវិហារិក​ ​ត្រូវ​ប្រគេន​បាត្រ​របស់​ខ្លួន​ទៅ​លោក​ ​ហើយ​ទទួលយក​បាត្រ​របស់​លោក​មកវិញ​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636793568300754544
ទៅកាន់ទំព័រ៖