ព្រះត្រៃបិដក ភាគ ០៦

បាត្រ​ ​(​នោះ​)​ ​ចុះ​ ​តែ​មិន​ត្រូវ​ដម្កល់​ទុកបាត្រ​លើ​ទី​ដែល​មិន​សមគួរ​(​១​)​ ​កាល​ដម្កល់​ទុក​នូវ​ចីវរ​សោត​ ​ត្រូវ​កាន់​ចីវរ​ដោយដៃ​ម្ខាង​ ​ហើយ​យកដៃ​ម្ខាង​ជូត​ស្បៀង​ចីវរ​ក្តី​ ​ខ្សែ​សម្រាប់​ពាក់​ចីវរ​ក្តី​ ​ហើយ​ធ្វើ​នូវ​ជាយ​នៃ​ចីវរ​ខាងនាយ​ឲ្យ​ជា​ផ្នត់​ខាងអាយ​ ​គឺ​បត់​ចីពរ​ជា​ពីរ​ ​ហើយ​ដំ​កល់​ចីពរ​នោះ​ទុក​ ​កាលបើ​ឧបជ្ឈាយ៍​ក្រោក​ឡើង​ហើយ​ ​សទ្ធិវិហារិក​ត្រូវ​រើ​អាសនៈ​ចេញ​ ​ហើយ​សឹម​រៀបចំ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​និង​ក្បឿង​សម្រាប់​ជូត​ជើង​ ​ថាបើ​ទីនោះ​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​ទីនោះ​ចេញ​។​ ​បើ​ឧបជ្ឈាយ៍​ត្រូវការ​ស្រង់ទឹក​ ​គប្បី​ចាត់ចែង​ទឹក​សម្រាប់​ស្រង់​ ​បើ​ឧបជ្ឈាយ៍​ត្រូវការ​ដោយ​ទឹក​ត្រជាក់​ ​សទ្ធិវិហារិក​គប្បី​ចាត់ចែង​ទឹក​ត្រជាក់​ប្រគេន​ ​បើ​ឧបជ្ឈាយ៍​ត្រូវការ​ដោយ​ទឹក​ក្តៅ​ ​សទ្ធិវិហារិក​គប្បី​ចាត់ចែង​ទឹក​ក្តៅ​ប្រគេន​។​ ​បើ​ឧបជ្ឈាយ៍​មាន​សេចក្តី​ប្រាថ្នា​ចូល​ទៅកាន់​រោង​ភ្លើង​ ​សទ្ធិវិហារិក​ត្រូវ​លាយ​គ្រឿង​លំអិត​សម្រាប់​ងូត​(​២​)​ ​ត្រូវ​ផ្សើម​ដីស្អិត​ទុក​ ​ត្រូវ​កាន់​យក​តាំង​សម្រាប់​ដំ​កល់​ក្នុង​រោង​ភ្លើង​ ​ហើយ​ដើរទៅ​អំពី​ខាង​ក្រោយ​ៗ​នៃ​ឧបជ្ឈាយ៍​ ​ហើយ​ប្រគេន​តាំង​សម្រាប់​រោង​ភ្លើង​ ​រួច​ត្រូវ​ទទួលយក​ចីវរ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​មិន​ត្រូវ​ទុក​លើ​ទី​ដែល​មាន​អាចម៍ដី​ ​និង​ក្រួស​ដែលគេ​មិន​ក្រាល​ដោយ​កន្ទេល​ ​និង​ស្បែក​ជាដើម​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​យក​ទឹក​ទៅ​លាយ​នឹង​គ្រឿង​លំអិត​ ​ហើយ​សឹម​សូន្យ​ឲ្យ​ជា​ដុំ​ៗ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636793570194412856
ទៅកាន់ទំព័រ៖