ព្រះត្រៃបិដក ភាគ ០៦

មក​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​ប្រគេន​គ្រឿង​លំអិត​សម្រាប់​ងូត​ ​ត្រូវ​ប្រគេន​ដីស្អិត​ផង​ ​បើស​ទ្ធិ​វិហារិក​អាច​ ​ត្រូវ​ចូល​ទៅកាន់​រោង​ភ្លើង​ ​កាល​ចូល​ទៅកាន់​រោង​ភ្លើង​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​(​កាយ​)​ ​អំពី​ខាងមុខ​ផង​ ​អំពី​ខាងក្រោយ​ផង​ ​ហើយ​ចូល​ទៅកាន់​រោង​ភ្លើង​ចុះ​ ​សទ្ធិវិហារិក​មិន​គ​ប្បី​អង្គុយ​ច្រៀ​ត​បៀត​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​មិន​គប្បី​ហាមឃាត់​ភិក្ខុ​ថ្មី​ទាំងឡាយ​ដោយ​អាសនៈ​ឡើយ​ ​ត្រូវ​ធ្វើ​បរិកម្ម​ ​(​គឺ​កិច្ច​ទាំងពួង​មាន​ឲ្យ​នូវ​ដីស្អិត​ ​និង​ទឹក​ក្តៅ​ជាដើម​)​ ​ដល់​ឧបជ្ឈាយ៍​ក្នុង​រោង​ភ្លើង​ ​កាល​ចេញ​អំពី​រោង​ភ្លើង​ ​ត្រូវ​នាំ​យក​តាំង​សម្រាប់​រោង​ភ្លើង​ ​ហើយ​បិទបាំង​ ​(​កាយ​)​ ​អំពី​ខាងមុខ​ផង​ ​អំពី​ខាងក្រោយ​ផង​ ​ហើយ​សឹម​ចេញ​អំពី​រោង​ភ្លើង​ចុះ​ ​ត្រូវ​ធ្វើ​បរិកម្ម​ដល់​ឧបជ្ឈាយ៍​ក្នុងទឹក​ផង​ ​បើស​ទ្ធិ​វិហារិក​ងូតទឹក​រួចហើយ​ ​ត្រូវ​ឡើង​មុន​ឧបជ្ឈាយ៍​ ​ហើយ​ជូត​កាយ​របស់​ខ្លួន​ឲ្យ​ស្ងួត​ទឹក​ ​រួច​សឹម​ស្លៀក​ ​ហើយ​ទើប​ជូត​ទឹក​អំពី​កាយ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ប្រគេន​សម្ព​ត់​ស្លៀក​ ​ប្រគេន​សង្ឃាដិ​ ​ហើយ​ត្រូវ​កាន់​យក​តាំង​សម្រាប់​រោង​ភ្លើង​មក​ជាមុន​ ​ហើយ​ក្រាល​អាសនៈ​ ​រៀបចំ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​ក្បឿង​សម្រាប់​ជូត​ជើង​ ​ត្រូវ​សួរ​ឧបជ្ឈាយ៍​អំពី​ទឹក​ឆាន់​។​ ​បើស​ទ្ធិ​វិហារិក​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​រៀន​បាលី​ ​គប្បី​រៀន​បាឡី​ចុះ​ ​បើ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​រៀន​អដ្ឋកថា​ ​គប្បី​រៀន​អដ្ឋកថា​ចុះ​។​ ​ឧបជ្ឈាយ៍​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636793570490669800
ទៅកាន់ទំព័រ៖