ព្រះត្រៃបិដក ភាគ ០៦
នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើសទ្ធិវិហារិកអាចធ្វើបាន វិហារនោះសទ្ធិវិហារិកត្រូវជម្រះសំអាត កាលដែលជម្រះសំអាតវិហារ ត្រូវយកបាត្រនិងចីវរទៅដម្កល់ទុកក្នុងទីដ៏សមគួរជាមុនសិន ត្រូវនាំយកកម្រាលអង្គុយទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំគ្រែចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែលនឹងនាំតាំងចេញ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកនឹងផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកទ្រនាប់គ្រែទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំកន្ថោរទៅដម្កល់ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំយកផែនក្តារសម្រាប់ផ្អែកទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវចំណាំឲ្យច្បាស់នូវគ្រឿងកម្រាលផែនដី ដែលគេក្រាលយ៉ាងណា ហើយនាំទៅដម្កល់ទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (សម្រាម មានសំបុកកន្លាត និងសរសៃពីងពាងជាដើម) មានក្នុងវិហារ សទ្ធិវិហារិកត្រូវបោសតាំងអំពីពិតានជាមុន កន្លៀតជ្រុងសន្ទះបង្អួច សទ្ធិវិហារិកត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយរង់មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃដែលគេលាបដោយពណ៌ខ្មៅ
ID: 636793570742274191
ទៅកាន់ទំព័រ៖