ព្រះត្រៃបិដក ភាគ ០៦
មានពណ៌សៅហ្មង ត្រូវជ្រលក់សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃគេមិនបានលាបអ្វីទេ ត្រូវប្រស់ទឹកហើយសឹមជូត សទ្ធិវិហារិកត្រូវប្រមែប្រមូលសម្រាមយកទៅចោលក្នុងទីដ៏សមគួរ ដោយគិតថា វិហារកុំប្រឡាក់ប្រឡូសដោយធូលីឡើយ គ្រឿងកម្រាលផែនដី ដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលដូចដើមវិញ ទ្រនាប់គ្រែដែលសទ្ធិវិហារិកយកទៅហាលថ្ងៃហើយ ជូតរួចត្រូវយកមកដម្កល់ទុកក្នុងទីដដែល គ្រែដែលសទ្ធិវិហារិកហាលថ្ងៃជម្រះគោះរួច ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកមកដាក់រៀបចំ ទុកឲ្យល្អដូចពីដើមវិញ តាំងដែលសទ្ធិវិហារិកហាលថ្ងៃហើយជ្រះគោះហើយ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកផែនដី កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅដាក់រៀបចំឲ្យល្អដូចពីដើមវិញ ពូកនិងខ្នើយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមករៀបចំឲ្យដូចពីដើមវិញ កម្រាលសម្រាប់អង្គុយដែលសទ្ធិវិហារិកហាលជម្រះគោះហើយ ត្រូវនាំយកមកក្រាលឲ្យដូចពីដើមវិញ កន្ថោរដែលសទ្ធិវិហារិកហាលថ្ងៃ ហើយជូតហើយនាំយកមកដម្កល់ទុកដូចដែលវិញ ផែនក្តារសម្រាប់ផ្អែក ដែលសទ្ធិវិហារិកហាលថ្ងៃហើយ និងជូតហើយ ត្រូវនាំមកដម្កល់
ID: 636793571006909328
ទៅកាន់ទំព័រ៖