ព្រះត្រៃបិដក ភាគ ០៦

ទុក​ដូចដែល​វិញ​ ​បាត្រ​និង​ចីវរ​ ​សទ្ធិវិហារិក​ត្រូវ​ដម្កល់​ទុក​ ​កាល​យក​បាត្រ​ ​ទៅ​ទុកដាក់​ ​ត្រូវ​កាន់​បាត្រ​ដោយដៃ​ម្ខាង​ ​ហើយ​យកដៃ​ម្ខាង​ស្ទាប​មើល​ទី​ខាងក្រោម​នៃ​គ្រែ​ក្តី​ ​ទី​ខាងក្រោម​នៃ​តាំង​ក្តី​ ​ហើយ​សឹម​ទុកបាត្រ​ចុះ​ ​មិន​ត្រូវ​ទុកបាត្រ​លើ​ទី​មិន​សមគួរ​ឡើយ​ ​កាល​យក​ចីវរ​ទៅ​ទុក​ ​ត្រូវ​កាន់​ចីវរ​ដោយដៃ​ម្ខាង​ ​យកដៃ​ម្ខាង​ជូត​ស្បៀង​ចីវរ​ក្តី​ ​ខ្សែ​ចីវរ​ក្តី​ ​ហើយ​បត់​ជាយ​ខាង​ណោះ​ឲ្យ​ជា​ផ្នត់​ ​ចូល​មក​ខាង​ណេះ​ ​(​គឺ​បត់​ចីវរ​ជា​ពីរ​)​ ​ហើ​យក​ម្កល់​ទុក​នូវ​ចីវរ​ចុះ​។​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​អំពី​ទិសខាងកើត​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងកើត​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងលិច​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងលិច​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងជើង​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងជើង​ ​បើ​ខ្យល់បក់​ទាំង​ធូលី​មក​ពី​ទិសខាងត្បូង​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងត្បូង​ ​បើ​កាល​ ​គឺ​រដូវ​ត្រជាក់​ ​សទ្ធិវិហារិក​ ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បិទ​ក្នុង​វេលា​យប់​ ​បើ​កាល​ ​គឺ​រដូវ​ក្តៅ​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បើក​ក្នុង​វេលា​យប់​។​ ​បើ​បរិវេណ​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​បរិវេណ​ ​បើ​បន្ទប់​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​បន្ទប់​ ​បើ​ឧបដ្ឋានសាលា​(​១​)​ ​មាន​សម្រាម​ ​សទ្ធិវិហារិក​
​(​១​)​ ​រោង​ឆាន់​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636793571347468807
ទៅកាន់ទំព័រ៖