ព្រះត្រៃបិដក ភាគ ០៦

ត្រូវ​បោស​ឧបដ្ឋានសាលា​ ​បើ​រោង​ភ្លើង​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​រោង​ភ្លើង​ ​បើ​បង្គន់​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​បង្គន់​ ​បើ​ទឹក​ឆាន់​មិន​មាន​ ​សទ្ធិវិហារិក​ត្រូវ​ដំ​កល់​ទឹក​ឆាន់​ ​បើ​ទឹក​សម្រាប់​ប្រើប្រាស់​មិន​មាន​ ​សទ្ធិវិហារិក​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​ទឹក​មិន​មាន​ក្នុង​ក្អម​សម្រាប់​ជម្រះ​អាចម​ន៍​ ​សទ្ធិវិហារិក​ត្រូ​ចាក់ទឹក​ដាក់​ក្នុង​ក្អម​សម្រាប់​ជម្រះ​អាចម​ន៍​។​ ​បើ​សេចក្តី​អផ្សុក​កើតឡើង​ដល់​ឧបជ្ឈាយ៍​ ​សទ្ធិវិហារិក​ត្រូវ​នាំ​ឧបជ្ឈាយ៍​ចៀសចេញ​ទៅ​កំសាន្ត​ដោយខ្លួនឯង​ ​ឬ​ឲ្យ​ភិក្ខុ​ដទៃ​នាំ​ចៀសចេញ​ទៅ​កំសាន្ត​(​១​)​ ​ម្យ៉ាងទៀត​ ​សទ្ធិវិហារិក​ ​ត្រូវ​ធ្វើ​ធម្មី​កថា​ដល់​ឧបជ្ឈាយ៍​នោះ​ ​បើ​ឧបជ្ឈាយ៍​មាន​សេចក្តី​សង្ស័យ​កើតឡើង​ ​សទ្ធិវិហារិក​ត្រូវ​បន្ទោបង់​សេចក្តី​សង្ស័យ​នោះ​ដោយខ្លួនឯង​ ​ឬ​ឲ្យ​ភិក្ខុ​ដទៃ​បន្ទោបង់​ក៏បាន​ ​ឬ​ត្រូវ​ធ្វើ​ធម្មី​កថា​ដល់​ឧបជ្ឈាយ៍​នោះ​ ​បើ​សេចក្តី​យល់​ខុស​ ​កើតឡើង​ដល់​ឧបជ្ឈាយ៍​ ​សទ្ធិវិហារិក​ត្រូវ​ដោះស្រាយ​សេចក្តី​យល់​ខុស​នោះ​ចេញ​ដោយខ្លួនឯង​ ​ឬ​ឲ្យ​ភិក្ខុ​ដទៃ​ដោះស្រាយ​សេចក្តី​យល់​ខុស​នោះ​ចេញ​ក៏បាន​ ​ឬ​ត្រូវ​ធ្វើ​ធម្មី​កថា​ដល់​ឧបជ្ឈាយ៍​នោះ​។​ ​បើ​ឧបជ្ឈាយ៍​ត្រូវ​គរុកាបត្តិ​ ​គួរ​ដល់​បរិវាស​ ​សទ្ធិវិហារិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា​ ​សង្ឃ​គប្បី​ឲ្យ​បរិវាស​ដល់​ ​ឧបជ្ឈាយ៍​(​របស់​អញ​)​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ឧបជ្ឈាយ៍​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សទ្ធិវិហារិក​ត្រូវ​នាំ​ឧបជ្ឈាយ៍​ទៅ​ទី​ដទៃ​ក្តី​ ​ឲ្យ​ភិក្ខុ​ដទៃ​នាំទៅ​ក្តី​ ​ដើម្បី​បន្ទោរ​បង់​សេចក្តី​អផ្សុក​នៃ​ឧបជ្ឈាយ៍​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636793571831296480
ទៅកាន់ទំព័រ៖