ព្រះត្រៃបិដក ភាគ ០៦
គួរដល់កិរិយាទាញអន្តរាបត្តិ
(១) មកដាក់ក្នុងមូលាបត្តិ
(២) សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មានត្ត សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃគប្បីឲ្យមានត្តដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃនឹងឲ្យអព្ភានកម្ម ចំពោះឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃមានសេចក្តីប្រាថ្នា ដើម្បីធ្វើនូវកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី
(៣) ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយដោយគិតថា សង្ឃកុំគប្បីធ្វើកម្មដល់ឧបជ្ឈាយ៍ ឬសង្ឃគប្បីបង្អោនទៅដើម្បីកម្មស្រាល ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី
(១) អន្តរាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវក្នុងវេលាកំពុងប្រព្រឹត្តវត្តបរិវាស។ (២) មូលាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុត្រូវមកពីខាងដើម សេចក្តីថា ភិក្ខុកំពុងប្រព្រឹត្តបរិវាសមកច្រើនថ្ងៃហើយ ៗត្រូវគរុកាបត្តិណាមួយទៀតដោយបិទបាំងទុក្ខនោះ សង្ឃត្រូវលុបថ្ងៃដែលបានប្រព្រឹត្តវត្តមកហើយនោះចេញ តាំងឲ្យប្រព្រឹត្តវត្តរាប់ថ្ងៃជាថ្មីទៅទៀត។ (៣) កម្មទាំង៥យ៉ាងនេះនឹងមានសំដែងដោយពិស្តារក្នុងកម្មក្ខន្ធកៈ តទៅខាងមុខ។
ID: 636793572368317196
ទៅកាន់ទំព័រ៖