ព្រះត្រៃបិដក ភាគ ០៦

ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដែល​សង្ឃ​បាន​ធ្វើ​ដល់​ឧបជ្ឈាយ៍​ហើយ​ ​សទ្ធិវិហារិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យ​ឧបជ្ឈាយ៍​របស់​អញ​លោក​ប្រព្រឹត្ត​ល្អ​ទៅ​ ​គប្បី​សំ​ឡ​បរោ​ម​ ​(​កុំ​ប្រកែប្រកាន់​)​ ​គប្បី​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​សង្ឃ​គប្បី​រម្ងាប់​កម្ម​នោះ​ចេញ​ ​(​ដោយ​ស្រួល​)​។​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​គួរ​នឹង​លាង​ ​សទ្ធិវិហារិក​ត្រូវ​លាង​ ​ឬ​ត្រូវ​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ ​នឹង​ឲ្យ​គេ​លាង​ចីវរ​របស់​ឧបជ្ឈាយ៍​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​គួរ​ធ្វើ​ ​(​មាន​ប៉ះ​ដេរ​ជាដើម​)​ ​សទ្ធិវិហារិក​គប្បី​ធ្វើ​ប្រគេន​ ​ឬ​ត្រូវ​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​ឲ្យ​គេ​ធ្វើ​ចីវរ​ប្រគេន​ឧបជ្ឈាយ៍​ ​(​របស់​អញ​)​ ​បើ​គ្រឿង​ជ្រលក់​របស់​ឧបជ្ឈាយ៍​គួរ​ចំអិន​ ​សទ្ធិវិហារិក​គប្បី​ចំអិន​ប្រគេន​ ​ឬ​ត្រូវ​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ជន​ណាមួយ​គេ​នឹង​ចំអិន​ទឹកជ្រលក់​ប្រគេន​ឧបជ្ឈាយ៍​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​គួរ​ជ្រលក់​ ​សទ្ធិវិហារិក​គប្បី​ជ្រលក់​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ជន​ណាមួយ​គប្បី​ជ្រលក់ចីវរ​របស់​ឧបជ្ឈាយ៍​ ​កាល​នឹង​ជ្រលក់ចីវរ​ ​ត្រូវ​ប្រែត្រឡប់​ជ្រលក់​ឲ្យ​សព្វ​ល្អ​ ​បើ​ដំណក់ទឹក​មិនទាន់​ដាច់​ទេ​ ​សទ្ធិវិហារិក​មិន​ត្រូវ​ចៀសចេញ​ទៅ​ឡើយ​។​ ​សទ្ធិវិហារិក​មិនបាន​ប្រាប់​ឧបជ្ឈាយ៍​ ​មិន​ត្រូវឲ្យ​បាត្រ​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​(​ភិក្ខុ​ដែល​មិន​ត្រូវ​នឹង​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636793572599870440
ទៅកាន់ទំព័រ៖