ព្រះត្រៃបិដក ភាគ ០៦

ឧបជ្ឈាយ៍​)​ ​ទេ​ ​មិន​ត្រូវ​ទទួលយក​បាត្រ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ចីវរ​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ទទួលយក​ចីវរ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​គ្រឿងបរិក្ខារ​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ទទួលយក​គ្រឿងបរិក្ខារ​របស់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​កោរសក់​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ពួក​ខ្លះ​កោរសក់​ឲ្យ​ទេ​ ​មិន​ត្រូវ​ធ្វើ​បរិកម្ម​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ញុំាង​ភិក្ខុ​ពួក​ខ្លះ​ឲ្យ​ធ្វើ​បរិកម្ម​ទេ​ ​មិន​ត្រូវ​ធ្វើ​សេច​ក្តី​ខ្វាល់​ខ្វាយ​បម្រើ​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ញុំាង​ភិក្ខុ​ពួក​ខ្លះ​ឲ្យ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​បម្រើ​ខ្លួន​ទេ​ ​មិន​ត្រូវ​ធ្វើជា​បច្ឆាសមណៈ​នៃ​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​យក​ភិក្ខុ​ពួក​ខ្លះ​ជា​បច្ឆាសមណៈ​ទេ​ ​មិន​ត្រូវ​នាំ​យក​បិណ្ឌបាត​ឲ្យ​ដល់​ភិក្ខុ​ពួក​ខ្លះ​ទេ​ ​មិន​ត្រូវ​ញុំាង​ភិក្ខុ​ពួក​ខ្លះ​ឲ្យ​នាំ​យក​បិណ្ឌបាត​មក​ឲ្យ​ទេ​។​ ​សទ្ធិវិហារិក​មិនបាន​លា​ ​ឧបជ្ឈាយ៍​ ​មិន​ត្រូវ​ចូល​ទៅកាន់​ស្រុក​ទេ​ ​មិន​ត្រូវ​ទៅកាន់​ព្រៃស្មសាន​ទេ​ ​មិន​ត្រូវ​ចៀសចេញ​ទៅកាន់​ទិស​ឡើយ​។​ ​បើ​ឧបជ្ឈាយ៍​មាន​ជម្ងឺ​ ​សទ្ធិវិហារិក​ត្រូវ​បម្រើ​អស់មួយជីវិត​ ​ត្រូវ​រង់ចាំ​ត្រាតែ​ឧបជ្ឈាយ៍​ចេញ​ចាក​អាពាធ​ ​(​គឺ​ត្រូវ​ទ្រាំ​ជម្ងឺ​ដរាប​ទាល់​ជា​)​។​

​ចប់​ ​ឧបជ្ឈាយវត្ត​។​

ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636793572911338255
ទៅកាន់ទំព័រ៖