ព្រះត្រៃបិដក ភាគ ០៦
[៨២] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិក។ ឯការដែលប្រព្រឹត្តឲ្យស្រួលល្អនឹងសទ្ធិវិហារិកនោះ (ដូចសេចក្តីតទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ (ត្រូវទំនុកបំរុង) ត្រូវអនុគ្រោះ (អាណិតអាសូរ) សទ្ធិវិហារិកដោយការបង្រៀនបាលី ដោយអដ្ឋកថា (ពន្យល់នូវសេចក្តីនៃបាលី) ដោយឲ្យដម្បូន្មាន (ដោយសេចក្តីពន្យល់ការខុសត្រូវជាមុន) ដោយពាក្យប្រៀនប្រដៅ (ដោយពាក្យរំលឹកដាស់តឿនរឿយៗ)។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ត្រូវឧបជ្ឈាយ៍ឲ្យបាត្រទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិកនឹងបានបាត្រ បើឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មានចីវរ ត្រូវឧបជ្ឈាយ៍ឲ្យចីវរទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគប្បីកើតឡើងដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿងបរិក្ខារ ត្រូវឧបជ្ឈាយ៍ឲ្យគ្រឿងបរិក្ខារទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខាររបស់សទ្ធិវិហារិកគប្បីកើតឡើងដោយឧបាយដូចម្តេចហ្ន៎។ បើសទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់
ID: 636793573204425018
ទៅកាន់ទំព័រ៖