ព្រះត្រៃបិដក ភាគ ០៦

ឲ្យទឹក​លុបមុខ​ ​ក្រាល​អាសនៈ​ ​បើ​មាន​បបរ​ ​ត្រូវ​ឧបជ្ឈាយ៍​លាង​ភាជន៍​ ​ហើយ​ដាក់​បបរ​ឲ្យ​ទៅ​ ​កាល​សទ្ធិវិហារិក​ដែល​ឈឺ​នោះ​ ​ហុត​ទឹក​បបរ​រួចហើយ​ ​ឧបជ្ឈាយ៍​ត្រូវ​ហុច​ទឹក​ឲ្យ​ ​រួច​ទទួលយក​ភាជន៍​មកវិញ​ ​ដោយ​ស្រួលបួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ឡើយ​ ​រួច​លាង​រៀប​ទុកដាក់​ឲ្យ​ល្អ​ ​កាលបើ​សទ្ធិវិហារិក​ក្រោក​ចេញ​ហើយ​ ​ឧបជ្ឈាយ៍​ត្រូវ​រើ​អាសនៈ​ចេញ​ ​បើ​កន្លែង​នោះ​ស្មោ​គគ្រោក​ ​ឧបជ្ឈាយ៍​ត្រូវ​បោស​កន្លែង​នោះ​ចេញ​។​ ​បើស​ទ្ធិ​វិហារិក​មានប្រាថ្នា​នឹង​ចូល​ទៅកាន់​ស្រុក​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ស្បង់​សម្រាប់​ស្លៀក​ទៅ​ ​ទទួលយក​ស្បង់​បន្លាស់​នោះ​មកវិញ​ ​ត្រូវឲ្យ​កាយ​ពន្ធ​ ​គឺ​វត្ថពន្ធ​ចង្កេះ​ ​ត្រូវ​ដម្រួ​ត​សង្ឃាដិ​ជា​ពីរ​ជាន់​ហើយ​សឹម​ឲ្យ​ ​ត្រូវ​លាង​បាត្រ​ដែល​មាន​ទឹក​ចេញ​ហើយ​សឹម​ឲ្យ​ ​ឧបជ្ឈាយ៍​ត្រូវ​គិតថា​ ​សទ្ធិវិហារិក​ ​មុខ​ជា​នឹង​ត្រឡប់មកវិញ​នៅពេល​ស្មើ​នេះ​ ​ហើយ​ក្រាល​អាសនៈ​បម្រុងទុក​ឲ្យ​ ​ត្រូវ​ដំ​កល់​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​និង​ក្បឿង​សម្រាប់​ជូត​ជើង​(​១​)​ ​ត្រូវ​ក្រោក​ឡើង​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ត្រូវឲ្យ​ស្បង់​សម្រាប់​ផ្លាស់​ ​ហើយ​ទទួលយក​ស្បង់​ដែល​ស្លៀក​មកវិញ​។​ ​បើ​ចីវរ​សើម​ដោយ​ញើស​ ​ឧបជ្ឈាយ៍​ត្រូវ​សំដិល​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃ១ស្របក់​ ​ម្យ៉ាងទៀត​កុំ​ទុក​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃ​យូរ​ពេក​ ​ត្រូវ​បត់​ចីវរ​ ​(​យក​មក​ទុក​)​
​(​១​)​ ​បាន​ដល់​តាំង​សម្រាប់​រងជើង​ដែល​លាង​រួចហើយ​ ​គឺ​តាំង​ថ្នាក់​ខាងលើ​ ​ឯ​ក្បឿង​សម្រាប់​ជូត​ជើង​នោះ​ ​បាន​ដល់​វត្ថុ​សម្រាប់​ជូត​ជើង​ ​ដែលគេ​មិន​ត្រូវការ​លាង​ ​គឺ​របស់​អ្វី​ដែលគេ​សម្រាប់​ជូត​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636793573564195596
ទៅកាន់ទំព័រ៖