ព្រះត្រៃបិដក ភាគ ០៦
កាលបើឧបជ្ឈាយ៍បត់ចីវរ ត្រូវបំផ្លើសជាយចីវរឲ្យលើសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ហើយដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរចុះ។ បើអាហារបិណ្ឌបាតមានហើយ សទ្ធិវិហារិកត្រូវការនឹងឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹកហើយ ហុចអាហារបិណ្ឌបាតទៅឲ្យ ឧបជ្ឈាយ៍ត្រូវសួរសទ្ធិវិហារិកអំពីទឹកឆាន់ សទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍ត្រូវហុចទឹកឲ្យ ហើយទទួលយកបាត្រមកវិញដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ ហើយលាងឲ្យស្អាត រួចជូតទឹកឲ្យស្ងួត ហើយត្រូវហាលថ្ងៃបាន១ស្របក់ ម្យ៉ាងទៀត មិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃយូរពេកទេ រួចត្រូវទុកដាក់បាត្រនិងចីវរ កាលដែលរៀបចំទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបមើលក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ ម្យ៉ាងទៀត មិនត្រូវទុកដាក់បាត្រលើទីដែលមិនសមគួរឡើយ កាលដែលរៀបចំទុកដាក់ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះឲ្យជាផ្នត់មកខាងណេះ (គឺបត់ចីវរជាពីរ) ហើយសឹមទុកដាក់ចីវរ កាលបើសទ្ធិវិហារិកក្រោកឡើងហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ រៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ក្បឿងសម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក ដោយសម្រាម ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ។ បើសទ្ធិវិហារិកចង់ងូតទឹក
ID: 636793573826250585
ទៅកាន់ទំព័រ៖