ព្រះត្រៃបិដក ភាគ ០៦

រួចហើយ​ត្រូវ​នាំ​យក​តាំង​សម្រាប់​រោង​ភ្លើង​ចេញ​មក​ ​ហើយ​ក្រាល​អាសនៈ​ចាំ​ជាមុន​ ​ឧបជ្ឈាយ៍​ត្រូវ​ដម្កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​និង​ក្បឿង​សម្រាប់​ជូត​ជើង​ ​ត្រូវ​សួរ​សទ្ធិវិហារិក​អំពី​ទឹក​ឆាន់​។​ ​សទ្ធិវិហារិក​នៅក្នុង​វិហារ​ណា​ ​បើ​វិហារ​នោះ​ស្មោកគ្រោក​ ​បើ​ឧបជ្ឈាយ៍​អាច​នឹង​សំអាត​បាន​ ​គប្បី​សំអាត​វិហារ​នោះ​ចេញ​ ​កាល​នឹង​សំអាត​វិហារ​ ​ត្រូវ​នាំ​យក​បាត្រ​និង​ចីវរ​ចេញ​ជាមុន​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​កម្រាល​សម្រាប់​អង្គុយ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ពូក​និង​ខ្នើយ​ ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​បន្ទាប​គ្រែ​ឲ្យ​ទាប​ ​កុំ​ឲ្យ​ត្រ​ដុះ​នឹង​ផែនដី​ ​កុំ​ឲ្យ​ទង្គិច​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​ហើយ​នាំ​យកចេញ​ឲ្យ​ស្រ​យល​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​បន្ទាប​តាំង​ឲ្យ​ទាប​ ​កុំ​ឲ្យ​ត្រ​ដុះ​នឹង​ផែនដី​ ​កុំ​ឲ្យ​ទង្គិចទង្គុក​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​ហើយ​នាំ​យកចេញ​ឲ្យ​ស្រួល​ ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ទ្រនាប់​គ្រែ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​កន្ថោរ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ក្តារ​សម្រាប់​ផ្អែក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​គ្រឿង​កម្រាល​ផែនដី​ ​ត្រូវ​ឧបជ្ឈាយ៍​កំណត់​ឲ្យ​ចាំ​កន្លែង​ ​ដែលគេ​ក្រាល​យ៉ាងណា​ ​ហើយ​នាំ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​បើ​ក្នុង​វិហារ​ ​មាន​គ្រឿង​ស្មុកស្មាញ​ ​(​មាន​សរសៃពីងពាង​ជាដើម​)​ ​ត្រូវ​បោស
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636793574334519656
ទៅកាន់ទំព័រ៖