ព្រះត្រៃបិដក ភាគ ០៦
អំពីពិតានជាមុន ហើយត្រូវជូតសំអាតកន្លៀតជ្រុងសន្លឹកបង្អួច បើជញ្ជាំងគេលាបដោយរង់មានមន្ទិលសៅហ្មង ត្រូវជ្រលក់កំណាត់សម្ពត់ (ក្នុងទឹក) រួចពូតចេញ ហើយសឹមជូត បើទីដែលគេលាបដោយពណ៌ខ្មៅ មានមន្ទិលសៅហ្មង ត្រូវផ្សើមកំណាត់សម្ពត់ រួចពូតចេញ ហើយសឹមជូត បើទីដែលមិនបានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់សិន ហើយសឹមបោសចេញ ត្រូវកំណត់ទុកក្នុងចិត្តថា វិហារមិនត្រូវឲ្យស្មោកគ្រោក ដោយធូលីឡើយ ហើយប្រមូលសម្រាមយកទៅចាក់ចោលដោយឡែក គ្រឿងកម្រាលផែនដី ដែលហាលរួចហើយ ត្រូវគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលដូចដែលវិញ ទ្រនាប់គ្រែដែលហាលរួច ត្រូវជូត(ឲ្យស្អាត) ហើយនាំយកទៅទុកនៅទីដដែលវិញ គ្រែដែលហាលរួចហើយដុសលាងគោះរួចហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ តាំងដែលហាលរួចហើយ ត្រូវគោះហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកទៅរៀបទុកដាក់ដូចដែលវិញ ពូកនិងខ្នើយដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលដូចដែលវិញ កម្រាលសម្រាប់អង្គុយ
ID: 636793574601884949
ទៅកាន់ទំព័រ៖