ព្រះត្រៃបិដក ភាគ ០៦
ដែលហាលរួចហើយ ត្រូវគោះរួចនាំយកទៅក្រាលទុកដូចដែលវិញ កន្ថោរដែលហាលរួចហើយ ត្រូវជូតរួចនាំយកទៅទុកនៅទីដដែលវិញ ក្តារសម្រាប់ផ្អែក ដែលហាលរួចហើយ ត្រូវជូតហើយនាំយកទៅទុកនៅទីដដែលវិញ ត្រូវទុកបាត្រនិងចីវរ (ឲ្យល្អ) កាលនឹងទុកបាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំងមើល ហើយសឹមទុកបាត្រ មិនត្រូវទុកបាត្រលើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្បៀងចីវរ ឬខ្សែចីវរ ហើយបត់ជាយខាងណោះមកខាងណេះ ឲ្យជាផ្នត់សិន រួចសឹមទុកចីវរចុះ។ បើខ្យល់បក់ធូលីមកពីទិសខាងកើត ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងកើត បើខ្យល់បក់ធូលីមកពីទិសខាងលិច ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងលិច បើខ្យល់បក់ធូលីមកពីទិសខាងជើង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីខាងជើង បើខ្យល់បក់ធូលីមកពីទិសខាងត្បូង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពីទិសខាងត្បូង បើរដូវត្រជាក់ ឧបជ្ឈាយ៍ ត្រូវបើកបង្អួច
ID: 636793574852099260
ទៅកាន់ទំព័រ៖