ព្រះត្រៃបិដក ភាគ ០៦
ស្រាយ (ពន្យល់) ដោយខ្លួនឯង ឬប្រើគេឲ្យជួយដោះស្រាយ (ពន្យល់ឲ្យលះទិដ្ឋិនោះចេញ) ក៏បាន ឬត្រូវធ្វើធម្មីកថាដល់សទ្ធិវិហារិកនោះ។ បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់ សទ្ធិវិហារិកដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់កិរិយាទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់អព្ភានកម្ម ឧបជ្ឈាយ៍ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះសទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅដើម្បីកម្មស្រាលដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើជាកម្មគឺ
ID: 636793575414081404
ទៅកាន់ទំព័រ៖