ព្រះត្រៃបិដក ភាគ ០៦
តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់សទ្ធិវិហារិកនោះរួចទៅហើយ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ធ្វើដូចម្តេចហ្ន៎ សទ្ធិវិហារិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្របរោម (កុំប្រកែប្រកាន់) គប្បីប្រព្រឹត្តវត្ត គួរក្នុងការរើខ្លួនចេញអំពីអាបត្តិ សង្ឃគប្បីរម្ងាប់នូវកម្មនោះ។ បើចីវររបស់សទ្ធិវិហារិកគួរនឹងលាង ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីលាងយ៉ាងនេះ ឬគប្បីធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងលាងដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើ (មានដេរប៉ះជាដើម) ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិកគួរនឹងចំអិន ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងត្រូវចំអិនគ្រឿងជ្រលក់យ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងចំអិនដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បីជ្រលក់ចីវរបែបនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ដោយ
ID: 636793575651054958
ទៅកាន់ទំព័រ៖